កីឡាករ​វ័យ​ក្មេង​របស់​ Man Utd ដែល​ស៊ុត​ Free Kick បញ្ចូល​ទី​កាល​ពី​ម្សិល​មិញ​អរគុណ​ Mata ដែល​ផ្ដល់​ឱកាស​ឲ្យ​គេ

កីឡាករ​វ័យ​១៩​ឆ្នាំ​សញ្ជាតិ​ប្រេស៊ីល​របស់​ក្លឹប​ Man Utd កីឡាករ​ Andreas Pereira បាន​អរគុណ​ដល់​កីឡាករ​ Juan Mata ដែល​ផ្ដល់​ឱកាស​ឲ្យ​រូប​គេ​ស៊ុត​ Free Kick ដែល​នោះ​ជា​ឱកាស​ដែល​រូប​គេ​អាច​រក​បាន​មួយ​គ្រាប់​សម្រាប់​ Man Utd ផង​ដែរ​ ។

ដោយ​ថ្លែង​នៅ​លើ​គេហទំព័រ​របស់​ Man Utd កីឡាករ​ Andreas បាន​និយាយ​ថា​ « ខ្ញុំ​បាន​សូម​ Mata ឲ្យ​ទុក​ឱកាស​ស៊ុត​ Free Kick នេះ​ឲ្យ​ខ្ញុំ​ ហើយ​គាត់​ក៏​យល់​ព្រម​ទុក​ឱកាស​នោះ​ឲ្យ​ខ្ញុំ​ពិត​មែន​ ។គាត់​ជឿ​ជាក់​លើ​ខ្ញុំ​ ព្រោះ​គាត់​បាន​ឃើញ​សមត្ថភាព​របស់​ខ្ញុំ​ពេល​ហ្វឹក​ហាត់​ » ។

កីឡាករ​វ័យ​១៩​ឆ្នាំ​បាន​បន្ថែម​ថា « វា​ពិត​ជា​អស្ចារ្យ​ណាស់​ព្រោះ​នេះ​គឺ​គ្រាប់​ដំបូង​ស៊ុត​សម្រាប់​ Man Utd ហើយ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​ស៊ុត​ Free Kick បញ្ចូល​ទី​មួយ​គ្រាប់​នេះ​ណាស់​ វា​ហាក់​ដូចជា​សុបិន​ក្លាយ​ជា​ការ​ពិត​អញ្ចឹង​ » ។

តោះ​សូម​ទស្សនា​ការ​ស៊ុត​មួយ​គ្រាប់​របស់​គេ​ឡូយ​ប៉ុណា ៖

ប្រភព ៖ .
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​វ័យ​ក្មេង​របស់​ Man Utd ដែល​ស៊ុត​ Free Kick បញ្ចូល​ទី​កាល​ពី​ម្សិល​មិញ​អរគុណ​ Mata ដែល​ផ្ដល់​ឱកាស​ឲ្យ​គេ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ជីវិតនិងសង្គម
Tags: