ធ្លាប់​ដឹង​ទេ​កីឡាករ​មក​ពី​ទ្វីប​អាហ្វ្រិក​ណា​ខ្លះ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ក្រប​ខណ្ឌ​កំពូល​នៃ​ប្រទេស​អង់គ្លេស​ ?

យើង​ដឹង​ហើយ​ថា​ដោយ​សារ​មាន​ភាព​ស្មើ​សិទ្ធ​គ្នា​ដោយ​មិន​រើស​អើង​ជាតិ​សាសន៍​បាន​ធ្វើ​ឲ្យ​កីឡាករ​ដែល​មក​ទ្វីប​អាហ្វ្រិក​មាន​ឱកាស​បាន​បង្ហាញ​សមត្ថភាព​របស់​ពួក​គេ​នៅ​ក្នុង​ពិភព​បាល់​ទាត់​ទ្វីប​អឺរ៉ុប​ដែល​កីឡាករ​ខ្លះ​ក៏​ត្រូវ​គេ​ចាត់​ទុក​ទៅ​ជា​វីរបុរស​របស់​ក្លឹប​មួយ​ចំនួន​នៅ​អឺរ៉ុប​ផង​ដែរ​ ។

នៅ​ថ្ងៃ​នេះ​ Cambomag សូម​លើក​យក​កីឡាករ​ដែល​មក​ពី​ទ្វីប​អាហ្វ្រិក​១០​រូប​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​កំពូល​នៃ​ប្រទេស​អង់គ្លេស​គឺ​ English Premier League ( EPL )

10. Bennis McCarthy

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្វ្រិក​ខាង​ត្បូង​រូប​នេះ​ធ្លាប់​​បាន​បង្ហាញ​ខ្លួន​១១៩​ប្រកួត​នៅ​ក្រប​ខណ្ឌ​ EPL ហើយ​គេ​បាន​ស៊ុត​បញ្ចូល​ទី​៣៧​ប្រកួត​ក្នុង​នាម​ជា​កីឡាករ​របស់​​ក្លឹប​ Blackburn Rover និង​ West Ham  ។

9. Demba Ba

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ដើម​សេណេហ្គាល់​រូប​នេះ​ធ្លាប់​បង្ហាញ​ខ្លួន​នៅ​ក្នុង​ក្រប​ខណ្ឌ​ EPL ចំនួន​៩៩​ប្រកួត​និង​ស៊ុត​បញ្ចូល​ទី​ចំនួន​៤៣​គ្រាប់​ ដោយ​ក្នុង​នោះ​គេ​ធ្លាប់​លេង​នៅ​ក្លឹប​ West Ham , Newcastle និង​ Chelsea ។

8. Frédéric Kanouté

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ West Ham និង​ Tottenham Hortspur សញ្ជាតិ​ដើម​ម៉ាលី​រូប​នេះ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​នៅ​ EPL ចំនួន​១៥៤​ប្រកួត​និង​ស៊ុត​បញ្ចូល​ទី​ចំនួន​៤៣​គ្រាប់​ ។

7. Shola Ameobi

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​ធ្លាប់​លេង​នៅ​ក្លឹប​ Newcastle United , និង​ Crystal Palace គេ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ក្រប​ខណ្ឌ​ EPL ចំនួន​៣១៦​ប្រកួត​និង​ស៊ុត​បញ្ចូល​ទី​ចំនួន​៥៣​គ្រាប់​ ។

6. Yaya Touré

ខ្សែ​បម្រើ​សញ្ជាតិ​កូឌីវ័រ​វ័យ​៣២​ឆ្នាំ​រូប​នេះ​គឺ​ជា​កីឡាករ​របស់​ក្លឹប​ Man City ហើយ​គិត​មក​ដល់​ពេល​នេះ​គេ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ក្រប​ខណ្ឌ​ EPL ចំនួន​១៨៤​ប្រកួត​និង​ស៊ុត​បញ្ចូល​ទី​ចំនួន​៥៣​គ្រាប់​ ។

5. Efan Ekoku

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​ធ្លាប់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៥៣​គ្រាប់​ក្នុង​ក្រប​ខណ្ឌ​ EPL ហើយ​គេ​ធ្លាប់​លេង​នៅ​លេង​នៅ​ក្លឹប​ Burnemouth និង​ Norwich City ។

4. Nwankwo Kanu

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៥៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​២៧៣​ប្រកួត​នៅ​ EPL ដោយ​គេ​ធ្លាប់​លេង​នៅ​ក្លឹប​ Arsenal , West Brom , Portsmouth ។

3. Yakubu Aiyegbeni

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​២៥០​ប្រកួត​និង​ស៊ុត​បញ្ចូល​ទី​ចំនួន​៩៥​គ្រាប់​ ដោយ​គេ​ធ្លាប់​ជា​កីឡាករ​របស់​ក្លឹប​ Portsmouth , Middlesbrough , Everton , Blackburn Rover ។

2. Emmanuel Adebayor

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​តូហ្គូ​ ( Togo ) រូប​នេះ​ធ្លាប់​បាន​លេង​នៅ​ក្លឹប​ Arsenal , Man City , Tottenham Hortspur ហើយ​បច្ចុប្បន្ន​លេង​នៅ​ក្លឹប​ Crystal Palace នេះ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ចំនួន​២៣០​ប្រកួត​នៅ​ក្រប​ខណ្ឌ​ EPL និង​ស៊ុត​បញ្ចូល​ទី​ចំនួន​៩៦​គ្រាប់​

1. Didier Drogba

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឌីវ័រ​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វីរបុរស​របស់​ក្លឹប​ Chelsea ដោយ​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១០៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៥៤​ប្រកួត​នៅ​ក្រប​ខណ្ឌ​ Premier League ។

ប្រភព ៖  & Wikipedia
ប្រែសម្រួល ៖ វិចទ័រ

  • ធ្លាប់​ដឹង​ទេ​កីឡាករ​មក​ពី​ទ្វីប​អាហ្វ្រិក​ណា​ខ្លះ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ក្រប​ខណ្ឌ​កំពូល​នៃ​ប្រទេស​អង់គ្លេស​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: