អ្នក​គាំទ្រ​ Man Utd កាន់​តែ​ស្ដាយ​ Chicharito បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ​កំពុង​ឡើង​ជើង​នៅ​អាល្លឺម៉ង់​

ស្រប​ពេល​ដែល​ក្លឹប​ Man Utd កំពុង​តែ​ចុះ​ខ្សោយ​នៅ​តំបន់​ប្រយុទ្ធ​ជា​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ក្លឹប​នេះ​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​បន្ថែម​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ក្លឹប​នេះ​មួយ​ចំនួន​កាន់​នឹក​ស្ដាយ​អតីត​ខ្សែ​ប្រយុទ្ធ​មួយ​រូប​គឺ​កីឡាករ​ Javier Hernadez ( Chicharito ) ដែល​ក្លឹប​ Man Utd បាន​លក់​ទៅ​ឲ្យ​ក្លឹប​ Bayer Leverkusen កាល​ពី​ដើម​រដូវ​កាល​នេះ​ ។

ដោយ​តាំង​ពី​ផ្លាស់​ទៅ​ក្លឹប​ Leverkusen កីឡាករ​ Chicharito ធ្វើ​បាន​យ៉ាង​ល្អ​មែន​ទែន​ដោយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៩ប្រកួត​កន្លង​មក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​ស៊ុត​បញ្ចូល​ទី​ចំនួន​១៤​គ្រាប់​ហើយ​ ។ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​កីឡាករ​ Chicharito ទើប​តែ​ទទួល​បាន​ពាន​កីឡាករ​ល្អ​ប្រចាំ​ខែ​វិច្ឆិកា​នៅ​ក្នុង​ក្រប​ខណ្ឌ​ Bundesliga ក្រោយ​ពី​អាច​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​៤​ប្រកួត​ ។

គួរ​រំលឹក​ថា​កីឡាករ​ Chicharito គឺ​ត្រូវ​អតីត​គ្រូ​បង្វឹក​ Man Utd គឺ​លោក​ Sir Alex Ferguson ចាត់​ទុក​ជា​កីឡាករ​នាំ​សំណាង​សម្រាប់​ក្រុម​ ។ ហើយ​ក្នុង​ការ​ចំណាយ​រយៈ​ពេល​៤​ឆ្នាំ​ជាមួយ​ក្លឹប​ Man Utd កីឡាករ​ Chicharito បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៥៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៥២​ប្រកួត​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • អ្នក​គាំទ្រ​ Man Utd កាន់​តែ​ស្ដាយ​ Chicharito បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ​កំពុង​ឡើង​ជើង​នៅ​អាល្លឺម៉ង់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:បច្ចេកវិទ្យា
Tags: