ប្រសិន​បើ​នាង​តែង​ធ្វើ​អោយ​អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​បាត់​បង់ នាង​គឺ​ជា​ជីវិត​របស់​លោក​អ្នក

មាន​វិធី​ជា​ច្រើន​ដើម្បី​បង្ហាញ​ថា​លោក​អ្នក​ពិត​ជា​ស្រលាញ់​ដៃគូ​របស់​អ្នក​​ដោយ​អស់​ពី​ចិត្ត។​ ការ​បញ្ជាក់​ដោយ​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​គឺ​ពិត​ជា​មិន​ទាន់​គ្រប់​គ្រាប់​នៅ​ឡើយ​នោះ​ទេ​ ព្រោះ​ថា​ទង្វើ​បូក​រួម​នឹង​សម្ដី​ទើប​បញ្ជាក់​ពី​គោល​បំណង​ពិត​ប្រាកដ​របស់​លោក​អ្នក។​ យ៉ាង​ណា​មិញ មនុស្ស​យើង​ម្នាក់​ៗ​​មាន​វិធី​ផ្សេងៗ​គ្នា​ក្នុង​ការ​បញ្ជាក់​ចិត្ត​ស្មោះ​របស់​ពួកគេ។

អត្ថបទ​នេះ​ យើង​នឹង​នាំ​​លោក​អ្នក​នូវ​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​មិត្ត​ស្រី​របស់​អ្នក​អាច​នឹង​ធ្វើ​អោយ​លោក​អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​បាត់​បង់​នាង។​ បើ​​អ្នក​ពិត​ជា​ខ្លាច​បាត់​បង់​នាង​ពិត​មែន​នោះ វា​បង្ហាញ​អោយ​ច្បាស់​ណាស់​ថា នាង​គឺ​ជា​ជីវិត​របស់​លោក​អ្នក។​ តែ​ត្រង់​នេះ​យើង​​ចង់​បង្ហាញ​ថា​​​​ពាក្យ “​ខ្លាច​“​ត្រង់​នេះ​មិន​សំដៅ​ទៅ​លើ​ការ​ឈឺ​ចាប់​លើ​រូប​រាង​កាយ​ឡើយ តែ​វា​ទាក់​ទង​ទៅ​នឹង​​ផ្លូវ​ចិត្ត។

បន្ត​អាន​អត្ថបទ​ដើម្បី​អោយ​ដឹង​អំពី​មូលហេតុ​មួយ​ចំនួន​ដែល​នាង​ពិត​ជា​ធ្វើ​អោយ​លោក​អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​បាត់បង់​នាង​។​

. អ្នក​នៅ​មិន​សុខ និង​អន់​ចិត្ត​ខ្លាំង​នៅ​ពេល​ដែល​នាង​មិន​និយាយ​រក​អ្នក

ប្រសិន​បើ​នាង​តែង​ធ្វើ​អោយ​អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​បាត់​បង់ នាង​គឺ​ជា​ជីវិត​របស់​លោក​អ្នក

ការ​ពិត​ពុំ​អាច​ប្រកែក​បាន​ នៅ​ពេល​ដែល​នាង​មិន​និយាយ​រក​អ្នក​ដោយ​​ប្រការ​ណាមួយ អ្នក​នឹង​ស្រាប់​តែ​ខឹង​ អន់​ចិត្ត​ និង​នៅ​មិន​សុខ។​ លោក​អ្នក​នឹង​ចាប់​ផ្ដើម​ភ័យ​ខ្លាច​។​ វា​គឺ​ជា​ពេល​មួយ​ដែល​អ្នក​ចាប់​ផ្ដើម​យល់​ច្បាស់​ពី​អារម្មណ៍​របស់​ខ្លួន​អ្នក​ថា​​នាង​គឺ​ជា​ពិភព​លោក​របស់​អ្នក។​ នៅ​ពេល​នៅ​នាង​ចាប់​ផ្ដើម​ស្ងៀម​ស្ងាត់​ហើយ លោក​អ្នក​គួរ​តែ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ហើយ​មិន​ចឹង?

. អ្នក​មិន​ស្រណុក​ចិត្ត​ឡើយ​ពេល​ដែល​ធ្វើ​អោយ​នាង​មិន​សប្បាយ​ចិត្ត

ប្រសិន​បើ​នាង​តែង​ធ្វើ​អោយ​អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​បាត់​បង់ នាង​គឺ​ជា​ជីវិត​របស់​លោក​អ្នក

សុភមង្គល​​របស់​នាង​គឺ​ជា​ជម្រើស​ទី​មួយ​របស់​លោក​អ្នក​។​ លោក​អ្នក​នឹង​ព្យាយាម​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​​អោយ​តែ​នាង​សប្បាយ​ចិត្ត។​

៣. អ្នក​តែង​ជម្នះ​គ្រប់​ឧបសគ្គ​ និង​មាន​ការ​ប្ដេជ្ញា​ខ្ពស់​​ដើម្បី​នាង

ប្រសិន​បើ​នាង​តែង​ធ្វើ​អោយ​អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​បាត់​បង់ នាង​គឺ​ជា​ជីវិត​របស់​លោក​អ្នក

ប្រសិន​បើ​លោក​អ្នក​មាន​ភ័យ​ខ្លាច​ក្នុង​ការ​បាត់​បង់​នាង​ដោយ​​ប្រការ​ណាមួយ​នោះ​ អ្នក​តែង​តែ​ខំ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​នាង​ដោយ​តស៊ូ​ជម្នះ​គ្រប់​បែប​យ៉ាង​ដោយ​ប្រើប្រាស់​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់។ នេះ​សបញ្ជាក់​​អោយ​ដឹង​ថា​នាង​ពិត​ជា​ជីវិត​ពាក់​​កណ្ដាល​របស់​លោក​អ្នក។

៤ នាង​តែង​តែ​គាំ​ទ្រ​អ្នក

ប្រសិន​បើ​នាង​តែង​ធ្វើ​អោយ​អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​បាត់​បង់ នាង​គឺ​ជា​ជីវិត​របស់​លោក​អ្នក

នៅ​ពេល​ដែល​នាង​នៅ​ក្បែរ​អ្នក​ អ្នក​តែង​តែ​ចង់​លឺ​នាង​និយាយ​ឥត​ឈប់។​ ប្រសិន​បើ​ភាព​ស្ងៀម​ស្ងាត់​​របស់​នាង​​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​មិន​ស្ងប់​ នោះ​មាន​ន័យ​ថា​​នាង​មាន​ន័យ​ណាស់​សម្រាប់​លោក​អ្នក។

.អ្នក​ពុំ​មាន​ភាព​នឿយ​ណាយ​ពេល​នៅ​ជាមួយ​នាង

ប្រសិន​បើ​នាង​តែង​ធ្វើ​អោយ​អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​បាត់​បង់ នាង​គឺ​ជា​ជីវិត​របស់​លោក​អ្នក

អ្នក​តែង​តែ​ចង់​លឺ​សម្ដី​របស់​នាង​គ្រប់​ពេល​ដោយ​គ្មាន​ភាព​ធុញ​ទ្រាន់។ ប្រសិន​បើ​នាង​និយាយ​ថា​នាង​ធុញ​ទ្រាន់​នឹង​អ្នក​ ហើយ​អ្នក​ចាប់​ផ្ដើម​ភ័យ​ខ្លាច​នាង​នៅ​ក្បែរ​អ្នក នាង​គឺ​ជា​វត្ថុ​មាន​តម្លៃ​របស់​អ្នក។

. អ្នក​តែង​ខ្លាច​ពេល​មាន​ជម្លោះ​ម្ដង​ៗ

ប្រសិន​បើ​នាង​តែង​ធ្វើ​អោយ​អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​បាត់​បង់ នាង​គឺ​ជា​ជីវិត​របស់​លោក​អ្នក

ប្រសិន​បើ​អ្នក​តែង​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​ពេល​មាន​ជម្លោះ​ម្ដង​ៗ មាន​ន័យ​ថា​​អ្នក​ពិត​ជា​ខ្លាច​ក្នុង​ការ​ចាក​ចេញ​របស់​នាង​ណាស់។ អ្នក​ភ័យ​ខ្លាច​​ផ្លូវ​ស្នេហ៍​របស់​លោក​អ្នក​ឈាន​ដល់​ការ​បែក​បាក់ អ្នក​បារម្ភ​ខ្លាច​នាង​ពិបាក​ចិត្ត នោះ​មាន​ន័យ​ថា​អ្នក​ពិត​ជា​មិន​អាច​ខ្វះ​នាង​បាន​ឡើយ។

ប្រភពៈ boldsky
ដោយៈ Gemini Fleta

  • ប្រសិន​បើ​នាង​តែង​ធ្វើ​អោយ​អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​បាត់​បង់ នាង​គឺ​ជា​ជីវិត​របស់​លោក​អ្នក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: