ដេញ​​សិស្ស ៥០​ នាក់​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​ព្រោះ​តែ​ស្លៀកពាក់​ឯក​សណ្ឋាន​ខុស

នាយកសាលា Hartsdown  នៃទីក្រុង  Margate ចក្រភពអង់គ្លេស លោក Matthew Tate បានធ្វើការបណ្ដេញសិស្សចំនួន ៥០ នាក់ឲ្យត្រលប់ទៅផ្ទះវិញក្រោយពួកគេស្លៀកពាក់ឯកសណ្ឋានមិនបានត្រឹមត្រូវតាមវិន័យ។ ក្រោយការបណ្ដេញចេញ សិស្សទាំងនោះព្រមទាំងឪពុកម្ដាយរបស់ពួកគេមានការខឹងសម្បារយ៉ាងខ្លាំង នឹងបានធ្វើការតវ៉ានៅមុនសាលាទៀតផង។

លោក Matthew Tate បានប្រាប់ទៅកាន់អ្នកសារព័ត៌មានឲ្យដឹងថា “លោកបានផ្ញើសេចក្ដីជូនដំណឹងទៅដល់ឪពុកម្ដាយសិស្សទាំងអស់រួចរាល់មកហើយថា លោកនឹងរឹតបណ្ដឹងវិន័យរបស់សាលា សម្រាប់សិស្សទាំងឡាយណាដែលស្លៀកពាក់ឯកសណ្ឋានមិនបានត្រឹមត្រូវនឹងត្រូវបញ្ចូនឲ្យត្រលប់ទៅផ្ទះវិញ”។

ក្រោយការតវ៉ាយ៉ាងយូរ ប៉ូលិសក៏បានចេញអន្តរគមន៍ ជួយពន្យល់ទៅដល់ឪពុកម្ដាយទាំងនោះ ឲ្យត្រលប់ទៅផ្ទះ និងរៀបចំឯកសណ្ឋានឲ្យបានត្រឹមត្រូវសម្រាប់កូនៗរបស់ខ្លួន រហូតដល់់ក្រុមតវ៉ាត្រូវបានរំសាយទៅកាន់ផ្ទះរៀងៗខ្លួន៕

ដេញ​​សិស្ស ៥០​ នាក់​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​ព្រោះ​តែ​ស្លៀកពាក់​ឯក​សណ្ឋាន​ខុស

ដេញ​​សិស្ស ៥០​ នាក់​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​ព្រោះ​តែ​ស្លៀកពាក់​ឯក​សណ្ឋាន​ខុស

ដេញ​​សិស្ស ៥០​ នាក់​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​ព្រោះ​តែ​ស្លៀកពាក់​ឯក​សណ្ឋាន​ខុស
លោក Matthew Tate

  • ដេញ​​សិស្ស ៥០​ នាក់​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​ព្រោះ​តែ​ស្លៀកពាក់​ឯក​សណ្ឋាន​ខុស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: