អាយុ​វែង​ពេក​លោក​តា​ម្នាក់​ប្រាថ្នា​ឲ្យ​ខ្លួន​ឯង​ស្លាប់​ក្នុង​អាយុ 145 ឆ្នាំ​នេះ​ដោយ​​ងាយ​ស្រួល

បុរសចំណាស់អាយុ ១៤៥ ឆ្នាំម្នាក់ ជាបុរសដែលមានអាយុវែងជាងគេបំផុតនៅហ្វីលីពីនមានឈ្មោះថា Mbah Gotho (ឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ Sodimejo) ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីគាត់និយាយថា គាត់ប្រាថ្នាឲ្យខ្លួនស្លាប់នៅអាយុ ១៤៥ ឆ្នាំដោយងាយស្រួល (ស្លាប់ដោយគ្មានជំងឺ ឬ គ្រោះថ្នាក់) ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកតា Mbah Gotho មានបងប្អូនទាំងអស់ ១០ នាក់ ប្រពន្ធ ៤ នាក់ និង កូនចំនួន ១១ នាក់។ ប៉ុន្តែនៅប៉ុន្មានខែចុងក្រោយនេះលោកតាចាប់ផ្ដើមចុះខ្សោយយ៉ាងខ្លាំង ដោយគាត់មិនអាចបរិភោគអាហារ និងងូតទឹកដោយខ្លួនឯងបាននោះទេ ដោយគាត់ត្រូវពឹងសាច់ញាតិរបស់គាត់ឲ្យជួយ។ ជាងនេះទៅទៀតភ្នែក និងត្រចៀករបស់គាត់ក៏ចុះខ្សោយខ្លាំង ដែលធ្វើឲ្យគាត់មិនអាចទស្សនាទូរទស្សន៍ និងស្ដាប់វិទ្យុបានទៀតទេ ៕

  • អាយុ​វែង​ពេក​លោក​តា​ម្នាក់​ប្រាថ្នា​ឲ្យ​ខ្លួន​ឯង​ស្លាប់​ក្នុង​អាយុ 145 ឆ្នាំ​នេះ​ដោយ​​ងាយ​ស្រួល已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:បច្ចេកវិទ្យា
Tags: