ខ្សែ​ប្រយុទ្ធ​ដែល​ Arsenal និង​ Liverpool កំពុង​ចាប់​អារម្មណ៍​រូប​នេះ​បង្ហើប​ថា​គេ​ក៏​ចង់​ផ្លាស់​មក​ Premier League ដែរ​

កាល​ពី​ពេល​ថ្មី​នេះ​ក្លឹប​ធំ​២​នៅ​ក្នុង​ក្រប​ខណ្ឌ​ Premier League គឺ​ Arsenal និង​ Liverpool សុទ្ធ​តែ​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប​ Juventus គឺ​កីឡាករ​ Alvaro Morata ។ យ៉ាង​ណា​វា​អាច​ជា​ដំណឹង​ល្អ​សម្រាប់​ក្លឹប​ទាំង​២​ព្រោះ​កីឡាករ​ Morata ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា​គេ​ចង់​ផ្លាស់​ទៅ​លេង​នៅ​ Premier League រដូវ​ក្ដៅ​ខាង​មុខ​នេះ​ដែរ​ ។

ដោយ​ Morata និយាយ​ថា​ « ខ្ញុំ​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​នៅ​ទឹក​ដី​អ៊ីតាលី​ជាមួយ​ Juventus ប៉ុន្តែ​ចង់​ផ្លាស់​ទៅ​លេង​នៅ​អង់គ្លេស​ឬ​ក៏​អាល្លឺម៉ង់​ ព្រោះ​នៅ​ទី​នោះ​គឺ​សាក​សម​នឹង​ទម្រង់​លេង​របស់​ខ្ញុំ​ច្រើន​ជាង​ » ។

Morata បន្ត​ថា​ « ខ្ញុំ​ស្រលាញ់​ក្រប​ខណ្ឌ​ Premier League ខ្លាំង​ណាស់​ព្រោះ​របៀប​លេង​នៅ​ទី​នោះ​អាច​ផ្ដល់​ឱកាស​ឲ្យ​ខ្សែ​ប្រយុទ្ធ​លេច​ធ្លោ​គឺ​ខុស​ពី​អ៊ីតាលី​ដែល​ផ្ដោត​លើ​យុទ្ធ​សាស្ត្រ​ច្រើន​ជាង​ដែល​ធ្វើ​ឲ្យ​កីឡាករ​ដែល​មាន​នាទី​ជា​ខ្សែ​ប្រយុទ្ធ​មិន​ងាយ​លេច​ធ្លោ​នោះ​ទេ​ » ។

សូម​បញ្ជាក់​ថា​កីឡាករ​ Morata បាន​ផ្លាស់​ពី​ក្លឹប​ Real Madrid ទៅ​កាន់​ក្លឹប​ Juventus កាល​ពី​ឆ្នាំ​២០១៤​ ហើយ​គិត​មក​ដល់​ពេល​នេះ​ Morata ស៊ុត​បញ្ចូល​ទី​បាន​២៥​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​៨៦​ប្រកួត​ឲ្យ​ Juventus ។

សូម​ទស្សនា​សមត្ថភាព​នៃ​ការ​លេង​របស់​គេ​ទាំង​អស់​គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ប្រយុទ្ធ​ដែល​ Arsenal និង​ Liverpool កំពុង​ចាប់​អារម្មណ៍​រូប​នេះ​បង្ហើប​ថា​គេ​ក៏​ចង់​ផ្លាស់​មក​ Premier League ដែរ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ជីវិតនិងសង្គម
Tags: