បវរកញ្ញា​ចក្រវាល​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្រូពេទ្យ​រូប​សង្ហា​ដ៏​ល្បី​ម្នាក់​ ? ​

Pia Wurtzbach ត្រូវ​បាន​គេ​ស្គាល់​ជា​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០១៥​ដ៏​ល្បី​ ក្រោយ​ពី​មាន​ការ​ប្រកាស​លទ្ធផល​ច្រឡំ​ពី​សំណាក់​លោក​ Steve harvey ជា​ពិធី​ករ​នៃ​កម្មវិធី​នោះ​ ។ យ៉ាង​ណា​មិញ​ថ្មី​ៗ​នេះ​​បវរកញ្ញា​ចក្រវាល​មួយ​រូប​ត្រូវ​បាន​គេ​ដឹង​ថា​​កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​គ្រូពេទ្យ​ដ៏​ស្រស់​សង្ហា​ម្នាក់​ ឈ្មោះ​​ Mikhail Varshavskiឬ​ ហៅ​ថា​ Mike ដែល​មាន​អ្នក​ Follow តាម​ក្នុង​ Instragram​ ដល់​ទៅ​ជាង​១,៦​លាន​នាក់​ ។

ដំបូង​ឡើយ​កាល​ពី​ថ្ងៃ​ទី ១៥​ ខែ​កុម្ភៈ​ គ្រូ​ពេទ្យ​ដើម​កំណើត​រុស្សី​នេះ​បាន​បង្ហោះ​រូប​ភាព​គាត់​ជាមួយ​នឹង​ Pia ក្នុង​ Instragram ដោយ​ដាក់​ថា​ “នាង​ចង់​ក្លាយ​ជា​គ្រូ​ពេទ្យ​ម្នាក់​តែ​ក្រោយ​មក​ពេល​ដែល​នាង​ដឹង​​ថា​ខ្លួន​ឯង​ពិត​ជា​ខ្លាច​ឈាម​នោះ​​​​ ​នាង​ក៏​សម្រេច​ចិត្ត​មក​ប្រលង​យក​ជ័យ​លាភី​​បវរកញ្ញា​ចក្រវាល​វិញ​​ទៅ​”
​​
ក្រោយ​មក​នៅ​ថ្ងៃ​ទី​១៨​ខែ​មីនា​នេះ​ លោក​គ្រូ​ Mike ​មាន​ប្រាប់​ទៅ​កាន់​គេហទំព័រ​ Wonderwall ថា​ “ខ្ញុំ​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ Pia, វា​ជា​ទំនាក់​ទំនង​ដ៏​សមរម្យ​មួយ​ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ពេល​ដែល​ឃើញ​ថា​វា​មាន​ផ្លែ​ផ្កា​” ។

គួរ​បញ្ជាក់​ផង​ដែរ​ អ្នក​ទាំង​ពីរ​នេះ​ ត្រូវ​បាន​អ្នក​សរសេរ​អត្ថបទ​នៅ​គេហទំព័រ​Nextsharkហៅ​ថា​ជា​គូស្នេហ៍​ដ៏​ស្រស់​ស្អាត​បំផុត​ក្នុង​ចក្រវាល​យើង​នេះ​ ដោយ​ហេតុ​ថា​ Pia ជា​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០១៥ ហើយ​ គ្រូ​ពេទ្យ​Mike ក៏​ជា​បុរស​សង្ហា​ម្នាក់​ដែល​ត្រូវ​បាន​ទស្សនាវដ្ដី​ People ដាក់​ឈ្មោះ​ថា​ Sexiest Doctor Alive ផង​ដែរ​៕​​​​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • បវរកញ្ញា​ចក្រវាល​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្រូពេទ្យ​រូប​សង្ហា​ដ៏​ល្បី​ម្នាក់​ ? ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ចំនេះដឹង
Tags: