រឿង​រ៉ាវ​១០​យ៉ាង​ដែល​អ្នក​​គួរ​តែ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​មុន​ពេល​អ្វី​ៗ​ហួស​ពេល

ចូរ​សួរ​ខ្លួន​អ្នក​ជា​រៀង​រាល់​ថ្ងៃ​ថា​ តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ​ក្នុង​ជីវិត​របស់​អ្នក​ដែល​មាន​ន័យ​ខ្លាំង​​ចំពោះ​អ្នក​ និង​មនុស្ស​ជុំ​វិញ​អ្នក។

ប្រសិន​បើ​អ្នក​បាន​ធ្វើ​អ្វី​ជា​ពិសេស​សម្រាប់​ជីវិត​អ្នក​រួច​ហើយ ខ្ញុំ​ច្បាស់​ណាស់​ថា​​ទង្វើ​ទាំង​នោះ​នឹង​ធ្វើ​អោយ​លោក​អ្នក​ញញឹម​ពេញ​មួយ​ថ្ងៃ​។​​​ប្រសិន​បើ​លោក​អ្នក​មិន​បាន​ធ្វើ​រឿង​អ្វី​សំខាន់​ឬ​អស្ចារ្យ​សំខាន់​ខ្លួន​អ្នក​ទេ​ ចូរ​ចាប់​ផ្ដើម​ឡើង​វិញ​ ហើយ​ធ្វើ​រឿង​ដែល​មាន​ន័យ​ឡើង​វិញ​មុន​ពេល​អ្វី​ៗ​យឺត​ពេល។

ខាង​ក្រោម​នេះ​គឺ​ជា​​រឿង​រ៉ាវ​មួយ​ចំនួន​ក្នុង​ជីវិត​របស់​អ្នក​​នៅ​ថ្ងៃ​នេះ​ដោយ​មិន​ចាំ​បាច់​រង់​ចាំ​អ្វី​ច្រើន​ឡើយ។ ប្រសិន​បើ​មាន​នរណា​ម្នាក់​ដែល​អ្នក​គួរ​តែ​លើក​លែង​ទោស​អោយ ចូរ​ធ្វើ​វា​នៅ​ថ្ងៃ​នេះ​ហើយ​បន្ត​ជីវិត​រស់​នៅ​របស់​អ្នក​ដោយ​គ្មាន​កំហឹង​នៅ​ថ្ងៃ​ស្អែក។​ ប្រសិន​បើ​មាន​រឿង​អ្វី​សំខាន់​ខ្លាំង​​បំផុត​​ក្នុង​ជីវិត​របស់​អ្នក ឬ​ក៏​ប្រសិន​បើ​វា​ជា​រឿង​ដែល​អ្នក​ត្រូវ​​តែ​តស៊ូ​ដើម្បី​ទទួល​បាន​វា​ ចូរ​​ធ្វើ​វា​ដោយ​ពុំ​មាន​ការ​ស្ទាក់​ស្ទើរ​អោយ​សោះ។

ចូរ​ជឿ​ជាក់​ចំពោះ​ខ្លួន​របស់​អ្នក​ ថា​អ្នក​អាច​ធ្វើ​បាន​នូវ​​រឿង​រ៉ាវ​ល្អ​ៗ​រាប់​លាន​ ដែល​ជីវិត​តម្រូវ​អោយ​អ្នក​ធ្វើ​។

ជាមួយ​គ្នា​នេះ​ដែរ​ ខាង​ក្រោម​នេះ​ជា​​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​ធ្វើ​អោយ​បាន​នៅ​ថ្ងៃ​នេះ៖

១. យក​ចិត្ត​ទុក​ដាក់​ចំពោះ​សម្រស់​របស់​លោក​អ្នក

រឿង​រ៉ាវ​១០​យ៉ាង​ដែល​អ្នក​​គួរ​តែ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​មុន​ពេល​អ្វី​ៗ​ហួស​ពេល

វា​គួរ​តែ​ដល់​ពេល​ដែល​អ្នក​ដែល​តែង​មិន​ខ្វល់​ពី​រូប​សម្រស់​របស់​ខ្លួន ហើយ​ងាក​មក​ថែ​រក្សា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ហើយ។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​អោយ​លោក​អ្នក​មាន​អារម្មណ៍​ល្អ​ព្រម​ទាំង​មាន​ទំនុក​ចិត្ត។

២. កុំ​ព្យាយាម​ក្លែង​កាយ​ដែល​មិន​មែន​ជា​អ្នក

រឿង​រ៉ាវ​១០​យ៉ាង​ដែល​អ្នក​​គួរ​តែ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​មុន​ពេល​អ្វី​ៗ​ហួស​ពេល

​​មិន​ខ្វល់​ថា​នឹង​ជួប​អ្វី​ឬ​ក៏​នរណា​ទេ វា​សំខាន់​ក្នុង​ការ​ដើរ​តួ​ជា​ខ្លួន​អ្នក។​ មនុស្ស​ម្នា​នឹង​ស្រលាញ់​អ្នក​ដែល​ជា​អ្នក ហើយ​អ្នក​គួរ​ឈប់​សម្ដែង​ ឈប់​ដើរ​តួ​ទៀត​ទៅ​ វា​គ្មាន​ប្រយោជន៍​នោះ​ទេ។

៣. ចូរ​ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់​ចូល​ចិត្ត

រឿង​រ៉ាវ​១០​យ៉ាង​ដែល​អ្នក​​គួរ​តែ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​មុន​ពេល​អ្វី​ៗ​ហួស​ពេល

ពេល​វេលា​ពិត​ជា​ខ្លី​ណាស់ ហើយ​ជីវិត​ក៏​ដូច្នោះ​ដែរ។ ប្រសិន​បើ​អ្នក​ចូលចិត្ត​អ្វី​មួយ រៀប​ចំ​ផែនការ​ហើយ​ធ្វើ​វា​អោយ​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ស្អែក​គឺ​ជា​រឿង​​រ៉ាវ​មួយ​ទៀត​ដែល​ត្រូវ​បំពេញ ម៉្លោះ​ហើយ​ចូរ​រីក​រាយ​ជាមួយ​អ្វី​ដែល​អ្នក​គួរ​តែ​អាច​ធ្វើ​បាន​នៅ​ថ្ងៃ​នេះ។

៤. ស្មោះ​ត្រង់

រឿង​រ៉ាវ​១០​យ៉ាង​ដែល​អ្នក​​គួរ​តែ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​មុន​ពេល​អ្វី​ៗ​ហួស​ពេល

ចូរ​បង្ហាញ​ភាព​ស្មោះ​ត្រង់​ចំពោះ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​របស់​អ្នក ហើយ​ជា​ពិសេស​នោះ​ចូរ​ស្មោះ​ត្រង់​អោយ​បាន​ច្រើន​ចំពោះ​ខ្លួន​របស់​អ្នក​ផ្ទាល់។

៥. តស៊ូ​ដល់​ទី​បំផុត​ប្រសិន​បើ​របស់​នោះ​ពិត​ជា​មាន​ន័យ​កាត់​ថ្លៃ​ពុំ​បាន​សម្រាប់​អ្នក

រឿង​រ៉ាវ​១០​យ៉ាង​ដែល​អ្នក​​គួរ​តែ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​មុន​ពេល​អ្វី​ៗ​ហួស​ពេល

ប្រសិន​បើ​លោក​អ្នក​ស្រលាញ់​នរណា​ម្នាក់​ជា​ពិសេស​បំផុត​ក្នុង​ជីវិត​របស់​លោក​អ្នក ហើយ​ស្រាប់​តែ​មាន​មនុស្ស​រាប់​លាន​មិន​ចង់​អោយ​អ្នក​ទាំង​ពីរ​នៅ​ជាមួយ​គ្នា ​ចូរ​ជឿ​ជាក់​ចំពោះ​ក្ដី​ស្រលាញ់​របស់​អ្នក​ តស៊ូ​ដល់​ទី​បំផុត ព្រម​ទាំង​មិន​បោះ​បង់​ បើ​សិន​ជា​របស់​នោះ​ពិត​ជា​មាន​ន័យ​ស្មើ​ជីវិត​របស់​លោក​អ្នក​ពិត​មែន។

៦. ជឿ​ជាក់​លើ​ខ្លួន​អ្នក

រឿង​រ៉ាវ​១០​យ៉ាង​ដែល​អ្នក​​គួរ​តែ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​មុន​ពេល​អ្វី​ៗ​ហួស​ពេល

​ការ​​ជឿ​ជាក់​លើ​ខ្លួន​អ្នក​គឺ​ជា​អ្វី​ដែល​អ្នក​គួរ​តែ​ធ្វើ​។ ការ​ធ្វើ​បែប​នោះ​​នឹង​អាច​ធ្វើ​អោយ​អ្នក​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ខ្លួន​អ្នក​ផ្ទាល់​នឹង​ភ្ញាក់​ផ្អើល​ចំពោះ​ខ្លួន​ឯង។

៧. រក្សា​ទំនាក់​ទំនង​ជា​មួយ​មិត្តភ័ក្ដិ​របស់​អ្នក

រឿង​រ៉ាវ​១០​យ៉ាង​ដែល​អ្នក​​គួរ​តែ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​មុន​ពេល​អ្វី​ៗ​ហួស​ពេល

មិត្តភ័ក្ដិ​គឺ​ជា​ជីវិត​របស់​អ្នក។ ពួកគេ​គឺ​ជា​អ្នក​ដែល​ធ្វើ​អោយ​លោក​អ្នក​ញញឹម​បាន​ហើយ​មាន​តែ​មិត្តភ័ក្ដិ​ដែល​អាច​នៅ​ក្បែរ​អ្នក​អស់​មួយ​ជីវិត​បាន។ ដូច្នេះ​ហើយ កុំ​បណ្ដោយ​អោយ​បាត់​បង់​មិត្ត​ល្អ​របស់​អ្នក​មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ឡើយ។

. សារភាព​ក្ដី​ស្រលាញ់​របស់​អ្នក

រឿង​រ៉ាវ​១០​យ៉ាង​ដែល​អ្នក​​គួរ​តែ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​មុន​ពេល​អ្វី​ៗ​ហួស​ពេល

ប្រសិន​បើ​ចង្វាក់​បេះដូង​របស់​អ្នក​លោត​ខុស​ពី​ធម្មតា​ពេល​អ្នក​បាន​ជួប​នរណា​ម្នាក់​ដែល​ពិសេស​សម្រាប់​អ្នក ចូរ​សារភាព​ស្នេហ៍​ចំពោះ​ម្នាក់​នោះ ព្រោះ​ថា​បើ​រង់​ចាំ​ដល់​ថ្ងៃ​ស្អែក វា​នឹង​ក្លាយ​ជា​រឿង​ដទៃ​មួយ​ផ្សេង​ទៀត។

. កុំ​ខ្វាយ​ខ្វល់​ពី​មាត់​អ្នក​ដទៃ​

រឿង​រ៉ាវ​១០​យ៉ាង​ដែល​អ្នក​​គួរ​តែ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​មុន​ពេល​អ្វី​ៗ​ហួស​ពេលកុំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​អ្នក​ដទៃ​គិត​យ៉ាង​ណា​ចំពោះ​អ្នក។ វា​ជា​បញ្ហា​របស់​ពួកគេ​​មិន​មែន​របស់​អ្នក​ឡើយ។

១០.​ អធ្យាស្រ័យ​ហើយ​បំភ្លេច​ចោល

រឿង​រ៉ាវ​១០​យ៉ាង​ដែល​អ្នក​​គួរ​តែ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​មុន​ពេល​អ្វី​ៗ​ហួស​ពេល

អភ័យ​ទោស បំភ្លេច​រឿង​រ៉ាវ​ដែល​ចង​កំហឹង​ទាំង​ឡាយ​ ហើយ​បន្ត​រស់​នៅ​អោយ​មាន​សេចក្ដី​សុខ។​

ការ​ចង​គំនុំ​មិន​មែន​ជា​រឿង​ល្អ​ឡើយ​ វា​នឹង​គ្រាន់​តែ​ធ្វើ​អោយ​លោក​អ្នក​គ្មាន​សេចក្ដី​សុខ​ខាង​ផ្លូវ​ចិត្ត​តែ​ប៉ុណ្ណោះ។​

ប្រភពៈ

ដោយៈ Gemini Fleta ​

  • រឿង​រ៉ាវ​១០​យ៉ាង​ដែល​អ្នក​​គួរ​តែ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​មុន​ពេល​អ្វី​ៗ​ហួស​ពេល已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:បច្ចេកវិទ្យា
Tags: