ក្លឹប​មួយ​នៅ​ចិន​គ្រោង​ចំណាយ​១១២​លាន​ដុល្លារ​ដើម្បី​ទិញ​កីឡាករ​មួយ​រូប​របស់​ Barcelona

មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្លឹប​នៅ​ក្នុង​ក្រប​ខណ្ឌ​ Chinese Super League របស់​ប្រទេស​ចិន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​ក្លឹប​ទាំង​នោះ​ហ៊ាន​ចំណាយ​ទុន​យ៉ាង​ច្រើន​ដើម្បី​ទិញ​កីឡាករ​ជា​ច្រើន​ពី​តំបន់​អ៊ឺរ៉ុប​ ។

យ៉ាង​ណា​ថ្មីៗ​នេះ​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​មួយ​ដែល​គេ​ដឹង​ថា​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ Chinese Super League មាន​គម្រោង​ចំណាយ​ប្រមាណ​ជា​១១២​លាន​ដុល្លារ​អាមេរិក​ ( ៧៨​លាន​ផោន​​ ) ដើម្បី​ទិញ​ខ្សែ​បម្រើ​សញ្ជាតិ​ទួរគី​មួយ​រូប​របស់​ក្លឹប​ Barcelona គឺ​កីឡាករ​ Arda Turan ។

គួរ​បញ្ជាក់​ថា​កីឡាករ​ Arda Turan ត្រូវ​បាន​ក្លឹប​ Barcelona ទិញ​ពី​ក្លឹប​ At Madrid កាល​ពី​អំឡុង​ខែ​កក្កដា​ឆ្នាំ​២០១៥​ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ​៣៨​លាន​ដុល្លារ​អាមេរិក​ ( ២៦លាន​ផោន​ ) ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ក្លឹប​មួយ​នៅ​ចិន​គ្រោង​ចំណាយ​១១២​លាន​ដុល្លារ​ដើម្បី​ទិញ​កីឡាករ​មួយ​រូប​របស់​ Barcelona已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:បច្ចេកវិទ្យា
Tags: