Chelsea និង​ចែក​ផ្លូវ​គ្នា​ជាមួយ​កីឡាករ​ចាស់​វស្សា​របស់​ខ្លួន​មួយ​រូប​​ក្រោយ​បញ្ចប់​​រដូវ​កាល​នេះ​

​ក្លឹប​ Chelsea និង​ចែក​ផ្លូវ​គ្នា​ជាមួយ​ខ្សែ​ការពារ​ចាស់​វស្សា​របស់​ខ្លួន​មួយ​រូប​គឺ​កីឡាករ​ Branislav Ivanovic ដែល​និង​ផុត​កុងត្រា​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ​ ។

ខ្សែ​ការពារ​ស្លាប​ខាង​ស្ដាំ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ធ្វើ​មិន​សូវ​បាន​ល្អ​សោះ​ក្នុង​ការ​បង្ហាញ​ខ្លួន​៤​ប្រកួត​ដំបូង​នៅ​ដើម​រដូវ​កាល​នេះ​ ខណៈ​ពេល​នេះ​ក្លឹប​ Chelsea គ្រោង​និង​ដាក់​កីឡាករ​ Cesar Azpillicueta មក​ជំនួស​កន្លែង​របស់​គេ​វិញ​ម្ដង​ ។

សូម​រំលឹក​ថា​ក្លឹប​ Chelsea បាន​ទិញ​កីឡាករ​ Ivanovic ពី​ក្លឹប​ Sparta Moscow កាល​ពី​ឆ្នាំ​២០០៨​ហើយ​តាំង​ផ្លាស់​មក​ខ្សែ​ការពារ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ចំនួន​៣២២​ប្រកួត​ហើយ​ក៏​បាន​ស៊ុត​បញ្ចូល​ទី​៣១​គ្រាប់​ឲ្យ​ Chelseaផង​ដែរ​ ។

បើ​យោង​តាម​សារព័ត៌មាន​ Daily Mirror បាន​បញ្ជាក់​ថា​មាន​ក្លឹប​មួយ​ចំនួន​នៅ​ក្រប​ខណ្ឌ​ MLS ដូចជា​ New York City និង​ LA Galaxy ជា​ដើម​កំពុង​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​ Ivanovic ជា​ខ្លាំង​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Chelsea និង​ចែក​ផ្លូវ​គ្នា​ជាមួយ​កីឡាករ​ចាស់​វស្សា​របស់​ខ្លួន​មួយ​រូប​​ក្រោយ​បញ្ចប់​​រដូវ​កាល​នេះ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ជីវិតនិងសង្គម
Tags: