អេស្ប៉ាញ​បាន​រក​ឃើញ​នាវា​ដឹក​ត្បូង​និង​មាស​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ដែល​បាន​បាត់​អស់​រយៈ​ពេល​307 ឆ្នាំ​មក​ហើយ

នា​ពេល​ថ្មីៗ​នេះ​អាជ្ញាធរ​កូឡុំប៊ី​បាន​បង្ហាញ​រូបភាព​នៃ​នាវា​ San Jose galleon  ជា​លើក​ដំបូង​របស់​អេស្ប៉ាញ​ដែល​បាន​លិច​កាល​ពី​ 300​ឆ្នាំ​មុន​ដែល​បាន​សម្លាប់​អ្នក​ធ្វើ​ដំណើរ​ប្រហែល​600​នាក់​។ ​នាវា​នេះ​ដឹក​ដុំ​មាស​ជា​ច្រើន​ដែល​គិត​ជា​ប្រាក់​នា​ពេល​បច្ចុប្បន្ន​គឺ​រាប់​ពាន់​លាន​ដុល្លារ​ ហើយ​នេះ​ជា​ការ​រក​ឃើញ​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់​មាន​។

គួរ​រំលឹក​ដែរ​ថា​នាវា​នេះ​សាងសង់​ឡើង​នៅ​ក្នុង​ឆ្នាំ​1696​ ហើយ​នាវា​ត្រូវ​បាន​ពន្លិច​ដោយ​កង​ទ័ព​ជើង​ទឹក​នៃ​ឆ្នេរ​សមុទ្រ​កាតាហេ្សណា​កាល​ពី​300​ឆ្នាំ​មុន​ ​នៅ​ពេល​ដែល​នាវា​នេះ​​ដឹក​ជញ្ជូន​ទ្រព្យ​សម្បត្តិ​ត្រលប់​ទៅ​ប្រទេស​អេស្ប៉ាញ​។ ​វា​បាន​លិច​នៅ​ឆ្នេរ​សមុទ្រ​រកាតាហ្សេណា ​នៅ​ក្នុង​នាវា​នោះ​មាន​បំពាក់​ទៅ​ដោយ​កាំភ្លើង​បាញ់​ចំនួន​៦០​ដើម​ដែល​កាំភ្លើង​ទាំង​នោះ​ធ្វើ​ពី​ សំរឹទ្ធ ​សេរ៉ាមិច​ ព័រសឺឡែន​ និង​ ជាតិ​ផ្ទុះ​ដទៃ​ទៀត​។

បើ​ទោះ​បី​ជា​អាជ្ញាធរ​កូឡុំប៊ី​បាន​បង្ហាញ​រូបភាព​របស់​នាវា​នោះ​ក៏​ដោយ​ ក៏​ប៉ុន្តែ​គេ​មិន​បាន​បង្ហាញ​ពី​ទី​តាំង​ជាក់​លាក់​របស់​វា​នោះ​ទេ​។ ​សហរដ្ឋអាមេរិក​ក៏​ធ្លាប់​បាន​ស្នើ​សុំ​ស្វែង​រក​នាវា​ San Jose ​នៅ​ក្នុង​ឆ្នាំ​ 1981​ ដែរ​ ​ហើយ​ប្រសិន​បើ​ពួក​គេ​រក​ឃើញ​និង​សុំ​យក​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​នាវា​នោះ​ពាក់​កណ្ដាល​នៃ​សម្បត្តិ​សរុប។​

អត្ថបទ ៖ GG
ប្រភព ៖ 

  • អេស្ប៉ាញ​បាន​រក​ឃើញ​នាវា​ដឹក​ត្បូង​និង​មាស​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ដែល​បាន​បាត់​អស់​រយៈ​ពេល​307 ឆ្នាំ​មក​ហើយ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ជីវិតនិងសង្គម
Tags: