កីឡាករ​​​ទាំង​នេះ​​កំពុង​ឈរ​ជា​បេក្ខភាព​ដែល​ Assist ច្រើន​ជាង​គេ​នៅ​ Premier League នៅ​រដូវ​កាល​នេះ

យើង​ដឹង​ថា​រាល់​ការ​ប្រកួត​ការ​ស៊ុត​បញ្ចូល​ទី​គឺ​ជា​រឿង​សំខាន់​ ហើយ​ជា​ទូ​ទៅ​អ្នក​ទស្សនា​ប្រហែល​ជា​ផ្ដោត​តែ​លើ​កីឡាករ​ដែល​បាន​ស៊ុត​បញ្ចូល​ទី​ប៉ុណ្ណោះ​ ខណៈ​ភ្លេច​ចាប់​អារម្មណ៍​កីឡាករ​ដែល​ជា​អ្នក​បញ្ជូន​បាល់​ទៅ​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​ ( Assist ) ថា​ជា​អ្នក​ណា​ទៅ​ហើយ​ ។ ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​បេក្ខភាព​៥​រូប​ដែល​ធ្វើ​ការ​ Assist បាន​ច្រើន​ជាង​គេ​គិត​ត្រឹម​ពាក់​កណ្ដាល​រដូវ​កាល​នេះ​នៅ​ក្រប​ខណ្ឌ​ Premier League ។

Mezut Ozil

ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​គឺ​ជា​តួ​អង្គ​ដ៏​សំខាន់​របស់​ក្លឹប​ Arsenal ដោយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៧​ប្រកួត​កន្លង​មក​គេ​ Assist បាន​ចំនួន​១៦​លើក​ ហើយ​ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​ផង​ដែរ​ ។

Kevin de Bruyne

ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្ស៊ិក​វ័យ​២៤​ឆ្នាំ​រូប​នេះ​ គឺ​ជា​ខ្សែ​បម្រើ​ដ៏​ល្អ​របស់​ក្លឹប​ Man City ក្នុង​ការ​បង្ហាញ​ខ្លួន​១៤​ប្រកួត​កន្លង​គេ​ Assist ចំនួន​៨​លើក​និង​ស៊ុត​បញ្ចូល​ទី​៥​គ្រាប់​ផង​ដែរ​ ។

Riyad Mahrez

ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​សញ្ជាតិ​អាល់ហ្សេរី​របស់​ក្លឹប​ Leicester រូប​នេះ​បាន​ធ្វើ​អ្នក​គាំទ្រ​បាល់​ទាត់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​គេ​នៅ​រដូវ​កាល​នេះ​ ដោយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៧​ប្រកួត​កន្លង​មក​គេ​ Assist បាន​ចំនួន​៧​លើក​ ហើយ​និង​ស៊ុត​បញ្ចូល​ទី​ចំនួន​១៣​គ្រាប់​ ។

Ross Barkley

ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​វ័យ​២៣​ឆ្នាំ​របស់​ក្លឹប​ Everton រូប​នេះ​ មាន​ភាព​លេច​ធ្លោ​គួរ​សម​ជា​ពិសេស​គឺ​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​របស់​គេ​ ដោយ​ក្នុង​ការ​បង្ហាញ​១៨​ប្រកួត​កន្លង​មក​គេ​ Assist ចំនួន​៧​លើក​ ហើយ​ស៊ុត​បញ្ចូល​ទី​ចំនួន​៦​គ្រាប់​ផង​ដែរ​ ។

Gerrard Deulofeu

ខ្សែ​ប្រយុទ្ធ​វ័យ​២១​ឆ្នាំ​របស់​ក្លឹប​ Everton រូប​នេះ​ប្រហែល​ជា​មាន​ប្រិយមិត្ត​តិច​ណាស់​ដែល​ចាប់​អារម្មណ៍​រូប​គេ​ ក្នុង​ការ​បង្ហាញ​ខ្លួន​១៦​ប្រកួត​កន្លង​មក​គេ​ Assist ចំនួន​៧​លើក​ ហើយ​ក៏​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ផង​ដែរ​ ។

ប្រភព ៖ Wikepedia
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​​​ទាំង​នេះ​​កំពុង​ឈរ​ជា​បេក្ខភាព​ដែល​ Assist ច្រើន​ជាង​គេ​នៅ​ Premier League នៅ​រដូវ​កាល​នេះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ចំនេះដឹង
Tags: