ក្រៅ​ពី​ Ronaldo ដឹង​អតីត​កីឡាករ​ឆ្នើម​ណា​ខ្លះ​ធ្លាប់​ឈ្នះ​ពាន​ Ballon d’Or ៣​ដង​

ប្រិយមិត្ត​ប្រាកដ​ជា​ដឹង​ថា​កីឡាករ​ Cristiano Ronaldo គឺ​ធ្លាប់​ពាន​ FIFA Ballon d’Or ចំនួន​៣​ដង​រួច​មក​ហើយ​ គឺ​កាល​ពី​ឆ្នាំ​ ២០០៨ , ២០១៣និង​២០១៤​ ។ ចុះ​តើ​ក្រៅ​ពី​ Ronaldo មាន​អតីត​កីឡាករ​ឆ្នើម​ណា​ខ្លះ​ធ្លាប់​ឈ្នះ​ពាន​នេះ​៣​ដង​ដែរ​ ?

តោះ​ទៅ​ស្គាល់​មុខ​អតីត​កីឡាករ​ទាំង​នោះ​ទាំង​អស់​គ្នា​ ៖

1Johan Cruyff

អតីត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហូឡង់​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន​ Ballon d’Or នៅ​ឆ្នាំ​១៩៧១​ ១៩៧៣​ និង​១៩៧៤​ ។ ដែល​ការ​ឈ្នះ​ពាន​ Ballon d’Or ដំបូង​នៅ​ឆ្នាំ​១៩៧១​គាត់​គឺ​ជា​កីឡាករ​របស់​ក្លឹប​ Ajax ហើយ​នៅ​ឆ្នាំ​ ១៩៧៣​និង​១៩៧៤​គាត់​ជា​កីឡាករ​របស់​ក្លឹប​ Barcelona ។

2Michel Platini

អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន​ Ballon d’Or ចំនួន​៣​ដង​ជាប់​គ្នា​គឺ​នៅ​ឆ្នាំ​ ១៩៨៣​ ១៩៨៤​ និង​ ១៩៨៥​ ដែល​កាល​នោះ​គាត់​គឺ​ជា​កីឡាករ​របស់​ក្លឹប​ Juventus ។

3Marco van Basten

អតីត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហូឡង់​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន​ Ballon d’Or ទាំង​៣​លើក​​ក្នុង​នាម​ជា​កីឡាករ​របស់​ក្លឹប​ AC Milan ដែល​គាត់​បាន​ឈ្នះ​នៅ​ឆ្នាំ​១៩៨៨​ , ឆ្នាំ​១៩៨៩​ និង​១៩៩២​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ក្រៅ​ពី​ Ronaldo ដឹង​អតីត​កីឡាករ​ឆ្នើម​ណា​ខ្លះ​ធ្លាប់​ឈ្នះ​ពាន​ Ballon d’Or ៣​ដង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: