CEO​របស់​Apple លោក​Tim Cook លួច​បង្ហើប​ពី​iPhone 7 ថានឹង….

ក្នុងកិច្ចសំភាសន៏មួយរបស់ទូរទស្សន៍CNBC លោកTim Cook ដែលគ្រប់គ្នាស្គាស់ថាជាCEO របស់Apple បានលួចបង្ហើបថា Apple នឹងមានអ្វីអស្ចារ្យដើម្បីបង្ហាញ ហើយយើងនឹងមិនអាចរស់នៅដោយគ្មានវាបាន។

បើយោងតាមការដកស្រង់សម្ដីរបស់លោកតាមរយះTech insider លោកបាននិយាយថា” Apple មានការច្នៃប្រឌិតថ្មីជាច្រើន ហើយសម្រាប់iPhone ជំនាន់ថ្មីនេះនឹងធ្វើអោយអ្នកនិងអ្នកដទៃទៀតទប់ចិត្តមិនបាន ក្នុងការផ្លាស់ប្ដូរទៅប្រើវា។” លោកក៏បានបន្តថាយើងនឹងផ្តល់ជូនលោកអ្នកនូវរបស់ដែលអ្នកមិនអាចរស់នៅដោយគ្មានវាបានឡើយ បើទោះជាពេលនេះអ្នកដឹងថាត្រូវការវា ប៉ុន្តែពេលនោះអ្នកនឹងដឹងហើយឆ្ងល់ថា តើយើងអាចនឹងរស់ដោយគ្មានវាយ៉ាងម៉េច?

បើទោះសម្ដីគ្រប់ម៉ាត់របស់Cook មិនបានបញ្ជាក់ថាiPhone 7 នឹងមានមុខងារពិសេសអ្វីខ្លះ ប៉ុន្តែតាមការអះអាងនេះបានធ្វើអោយគ្រប់គ្នាហាក់ចង់ឃើញពីiPhone ថ្មីនេះបាត់ទៅហើយ។ម្យ៉ាងគ្រប់គ្នាក៏រំពឹងថាApple នឹងផលិតiPhone ជំនាន់ថ្មីនេះដោយបញ្ចូលអ្វីដែលថ្មីៗច្រើនជាងមុន ដើម្បីស្ដារមុខមាត់ក្រុមហ៊ុនApple ឡើងវិញបន្ទាប់ពីវាបានធ្លាក់ចុះមិនគួរអោយជឿក្នុងដើមឆ្នាំនេះ៕

Source:

  • CEO​របស់​Apple លោក​Tim Cook លួច​បង្ហើប​ពី​iPhone 7 ថានឹង….已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: