របស់ ៤​ប្រភេទ​នេះ ជួយ​បំបាត់​អាការៈ​ហើម​ភ្នែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​

របស់ ៤​ប្រភេទ​នេះ ជួយ​បំបាត់​អាការៈ​ហើម​ភ្នែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​

​មនុស្ស​គ្រប់គ្នា​តែងតែ​ចង់​ព្យាបាល​អាការៈ​ហើម​ភ្នែក​របស់​ពួកគេ​ឲ្យ​បាន​ជាសះស្បើយ​។ ពេលខ្លះ​ការ​ហើម​ភ្នែក​អាច​ដោយសារ​តែ​ប្រតិកម្ម​អាឡែ​ហ្ស៊ី ប៉ុន្តែ​បើសិនជា​វា​មិន​ធ្ងន់ធ្ងរ​ទេ​វា​គួរតែ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​។ យ៉ាងណាមិញ ករណី​ហើម​ភ្នែក​នេះ​មាន​ហេតុផល​របស់​វា​ច្រើន​ណាស់​ដូចជា ពេល​យំ មាន​ជំងឺ​ផ្តាសាយ និង​ស្ទះ​ក្នុង​ប្រហោង​ឆ្អឹង​មុខ ឬ​គេង​មិន​បាន​គ្រប់ ស្ត្រេ​ស ឬ​ប្រើ​គ្រឿង​ផាត់មុខ​ច្រើនពេក​។

​វា​ពិតជា​រឿង​មួយ​ល្អ​ណាស់​ដែល​មាន​វិធីសាស្ត្រ​ព្យាបាល​អាការៈ​ហើម​ភ្នែក​នេះ​ច្រើន​ដូច្នេះ​មិន​បាច់​បារម្ភ​អ្វី​ទៀត​ទេ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​របស់ ៤​ប្រភេទ​ដែល​អាច​ជួយ​បំបាត់​បញ្ហា​ហើម​ភ្នែក​បាន​យ៉ាង​អស្ចារ្យ​។

ត្រសក់​
ចំណិត​ត្រសក់​អាច​ជួយ​កាត់បន្ថយ​ការ​រលាក​ដោយសារតែ​សារធាតុ Astringent របស់​វា​តែម្តង ដូច្នេះ​អ្នក​គ្រាន់តែ​យក​ចំណិត​ត្រសក់​ស្អំ​លើ​ភ្នែក​ញឹកញាប់​បន្តិច​នោះ​វា​នឹង​មាន​ប្រសិទ្ធភាព​ហើយ​។

ទឹក​ដំឡូងបារាំង​
ទឹក​ដំឡូងបារាំង​អាច​ប្រើ​សម្រាប់​ស្អំ​នៅលើ​ភ្នែក​បាន ប៉ុន្តែ​ចូរ​ស្អំ​វា​យ៉ាងហោចណាស់ ១០​នាទី​ដែរ​ទើប​មាន​ប្រសិទ្ធភាព​។ សូមបញ្ជាក់​ថា ទឹក​របស់​វា​នេះ​មាន​សារធាតុ​ប្រឆាំង​នឹង​អាការៈរលាក ហើយ​វា​ក៏​ត្រូវបាន​គេ​យកមក​ប្រើប្រាស់​ដើម្បី​ព្យាបាល​បញ្ហា​ក្រពះ និង​ឈឺក្បាល​ផងដែរ​។

ថង់​តែ​
អ្នក​ប្រហែលជា​ធ្លាប់​ដឹង​ហើយ​ថា ថង់​តែ​អាច​ប្រើ​ដើម្បី​ឃាត់ឈាម​បាន​។ វា​ក៏​ត្រូវបាន​គេ​ស្គាល់​ថា អាច​ប្រើ​ដើម្បី​ស្អំ​នៅ​ប្រហោង​ធ្មេញ​ដែ​ល​ត្រូវបាន​គេ​ដក​ចេញ​ផងដែរ​។ នេះ​ដោយសារ​តែ​សារធាតុ Tannins របស់​វា​នេះឯង ដែល​ដើរតួនាទី​ប្រឆាំង​នឹង​ការ​រលាក​។
​ប៉ុន្តែ​ឥឡូវ​អ្នក​គ្រាន់តែ យក​ថង់​តែ​ពីរ​កញ្ចប់​ដែល​ក្តៅ​ឧណ្ហៗ មក​ស្អំ​នៅលើ​ភ្នែក​របស់​អ្នក ៥ ទៅ​១០​នាទី​នោះ​វា​នឹង​មាន​ប្រសិទ្ធភាព​របស់​វា​ហើយ​។

ស្លាបព្រា​ក្លាសេ​
ធាតុដែក​ដែល​ត្រជាក់​អាចជួយ​បំបាត់ និង​សម្រួល​ដល់​ភ្នែក​ដែល​កំពុង​តែរ​លា​កបាន​។ ដូច្នេះ​ចូរ​យក​ស្លាបព្រា​ចំនួន​បួន​ដាក់​នៅក្នុង​ទូរ​ទឹកកក​ដែល​កក​។ ចូរ​យក​ពីរ​ចេញ ដើម្បី​ដាក់​ស្អំ​នៅលើ​ភ្នែគ​។ នៅពេល​ស្លាបព្រា​នោះ​រៀងក្តៅ​វិញ ចូរ​យក​មួយគូរ​ទៀត​ស្អំ​ជំនួស​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។