អាការៈ​ដំបូង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា ដែល​អ្នក​គួរតែ​កត់សម្គាល់​

អាការៈ​ដំបូង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា ដែល​អ្នក​គួរតែ​កត់សម្គាល់​

​ធម្មតា​ការព្យាបាល​ជំងឺ​ណាក៏ដោយ ត្រូវតែ​មាន​គម្រោង​មុន ព្រមទាំង​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​នោះ​ឲ្យ​ច្បាស់លាស់​សិន​។ រឿង​នេះ​ក៏​វា​មាន​សារៈសំខាន់​ណាស់​ដែរ​ចំពោះ​អ្នក​ដែល​គាត់​មានការ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា តាមរយៈ​ការសង្កេត​មើល​រោគសញ្ញា​ដំបូង​របស់​វា ដូច្នេះ​ការព្យាបាល​នឹង​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ​។

​កាលណា​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​រកឃើញ​កាន់តែ​លឿន វា​នឹង​ជួយ​ពង្រឹង​ដល់​គុណភាព​នៃ​ជីវិត​រស់នៅ​របស់​អ្នកជំងឺ ហើយ​ក៏​ពន្យា​ពេល​កុំឲ្យ​ជំងឺ​នោះ​កាន់តែ​ធ្ងន់ធ្ង​រលឿន​ដែរ​។ កត្តា​ផ្សេងៗ​ទៀត​ដូចជា ការពង្រឹង​ដល់​របៀប​រស់នៅ​របស់​អ្នកជំងឺ (​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព រស់នៅ​បែប​សកម្ម និង​គ្រប់គ្រង​ទម្ងន់​) ការលះបង់​ទម្លាប់​អាក្រក់ (​ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​) និង​ចូលរួម​ក្នុង​កិច្ចការ​សង្គម​បាន​ច្រើន សុទ្ធតែ​ជា​អ្វី​ដែល​នាំ​ឲ្យ​ជីវិត​រស់នៅ​របស់​អ្នកជំងឺ​ល្អប្រសើរ​បាន​។

ខាងក្រោម​នេះ​គឺជា​អាការៈ​ភ្លាមៗ​របស់​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា ដែល​កូនៗ​គ្រប់រូប​គួរតែ​កត់សម្គាល់​ជា​ចាំបាច់​៖

  • ​ភ្លេចភ្លាំង​ច្រើន​
  • ​វង្វេងវង្វាន់​
  • ​ពិបាក​ធ្វើ​ការងារ​ណាមួយ​
  • សូម្បី​តែ​បញ្ហា​ធម្មតាៗ ដូចជា​គិត​លេខ​តិចតួច ក៏​ពិបាក​នឹង​ធ្វើ​ដែរ​
  • ​ដាក់​របស់របរ​វង្វេង​
  • ​ពិបាក​នឹងចូលរួម​ការងារ​សង្គម ជាពិសេស​ពាក្យ​ពេញ​និយាយស្តី ឬ​សរសេរ​ជាដើម​
  • ពិបាក​អាន និង​មើល​អក្សរ​មិនកើត​
  • ​ផ្លាស់ប្តូរ​ឥរិយាបថ​ច្រើន​ដូចជា ថប់​អារម្មណ៍ បាក់​ទឹកចិត្ត ខ្លាច​ច្រើន​ជាដើម​
  • ​ដកខ្លួន​ចេញពី​កិច្ចការ​ក្នុង​សង្គម​ដោយសារ​តែ​អៀនខ្មាស់​ច្រើន ហើយក៏​មិន​ចង់​នៅ​ជុំ​ជាមួយ​មនុស្ស​ច្រើន​
  • ឧស្សាហ៍​និយាយ​ពាក្យ​ដដែលៗ​

​សូមបញ្ជាក់​ថា ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ក៏​អាច​កើត​លើ​មនុស្ស​វ័យ​ក្រោម ៦០​ឆ្នាំ​ដែរ ហើយ​បើសិនជា​វា​កើត​អញ្ចឹង​មែន វា​ច្រើនតែ​ទាក់ទង​នឹង​កត្តា​ដំណរ​ពូជ​។ យ៉ាងណាមិញ នៅពេល​មាន​រោគ​សញ្ញា​មួយ​ឬ​ច្រើន​ដូច​ខាងលើ​កើតឡើង​លើ​មនុស្ស​ចាស់​ក្នុងផ្ទះ​របស់​អ្នក យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​សរសៃប្រសាទ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។