អេ ភូថង​ជា​ Idol របស់​​អ្នក​លេង​​គុន​ខ្មែរ​វ័យ​ក្មេង​ យុគ​ យក្ស​ផ្លែ​

កីឡាករ​ជើង​ខ្លាំង​ទម្ងន់​៥៧​ គីឡូក្រាម​ យុគ​ យក្សផ្លែ​​ពេញ​ចិត្ត​នឹង​សមត្ថភាព​​អតីត​អធិរាជ​កែង​ឆេះ​ជង្គង់​ហោះ​ អេ​ ភូថង​ដែល​រូប​គេ​យក​ធ្វើ​ជា​និម្មិត​រូប។​​

 

អេ ភូថង​ជា​ Idol របស់​​អ្នក​លេង​​គុន​ខ្មែរ​វ័យ​ក្មេង​ យុគ​ យក្ស​ផ្លែ​ យុគ យក្ស​ផ្លែ

 

អ្នក​លេង​គុន​ខ្មែរ​ទម្ងន់​ស្រាល​ យុគ​ យក្សផ្លែ​ បាន​ឲ្យ​ដឹង​ថា​ មុន​ចាប់​អាជីព​ប្រដាល់​ រូប​គេ​ស្រលាញ់​អតីត​ជើង​ខ្លាំង​កម្ពុជា​គឺ​លោក​គ្រូ​ អេ​ ភូថង​ ​ពី​ព្រោះ​​អតីត​កីឡាករ​ជើង​ចាស់​ម្នាក់​នេះ​កាល​នៅ​ប្រកួត​គឺ​ល្អ​ស្ទើរ​គ្រប់​ក្បាច់​ទាំង​អស់​ ជា​​ពិសេស​ទៀត​នោះ​ការ​ប្រើ​កែង​និង​ទាត់​ដ៏​អស្ចារ្យ។​

 

យក្សផ្លែ​បន្ថែម​ថា ​លោក​គ្រូ​ អេ​ ភូថង​ ​ជា​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ដែល​ជា​អ្នក​នាំ​​ឲ្យ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​ល្បី​លើ​ឆាក​អន្តរជាតិ។ ​ចំណុច​ពិសេសៗ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​​រូប​គេ​​ស្រលាញ់​ប្រដាល់ ​និង​ព្យាយាម​ប្រើ​ក្បាច់​ផ្សេងៗ​តាម​កីឡាករ​ជើង​ចាស់​ម្នាក់​នេះ​ផង​ដែរ។​

 

ទោះ​ជា​ យុគ​ យក្សផ្លែ​ ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​រយៈ​ពេល​៧​ឆ្នាំ​ក៏​ដោយ​ ក៏​កីឡាករ​វ័យ​ក្មេង​រូប​នេះ​បាន​ត្រឹម​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​តូច​តាច​តែ​ប៉ុណ្ណោះ​​ពោល​គឺ​មិន​ទាន់​មាន​ឱកាស​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​​ម្តង​ណា​ឡើយ។ ​​​រូប​គេ​​នឹង​ព្យាយាម​ខំ​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ដើម្បី​ចូល​រួម​ប្រកួត​ខ្សែ​ក្រវាត់​នៅ​ថ្ងៃ​ណា​មួយ។

 
ទស្សនា​វីដេអូ
 

 

យុគ​ យក្សផ្លែ​ មក​ពី​ក្លឹប​ បូរីរាជសីហ៍មានរិទ្ធិ​ ​បាន​​ផ្ដួល​ជើង​ខ្លាំង​ឆ្លង​ដែន​មក​ពី​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣​ ក្នុង​កម្មវិធី​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​របស់​ទូរទស្សន៍​ CNC​ កាល​ពី​ថ្ងៃ​ទី១៧​ ខែ​កញ្ញា​​កន្លង​ទៅ៕

អត្ថបទ៖​ នួន​ ស៊ីណា​