Alonso ចង់​បញ្ឈប់​អាជីព​បាល់ទាត់​នៅ​ Bayern Munich

Xabi Alonso បាន​សារភាព​ថា ​ចង់​បញ្ឈប់​អាជីព​បាល់ទាត់​របស់​ខ្លួន​ នៅ Bayern Munich តែ​ម្ដង​ដោយ​មិន​ទៅ​លេង​នៅ​ក្លឹប​ណា​ទៀត​ទេ។

 

Alonso ចង់​បញ្ឈប់​អាជីព​បាល់ទាត់​នៅ​ Bayern Munich Xabi Alonso 

 

ខ្សែ​បម្រើ​វ័យ​៣៤​ឆ្នាំ​ទទួល​ភាព​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​ជីវិត​បាល់ទាត់​របស់​ខ្លួន​តាំង​ពី នៅ Liverpool, Real Madrid និង​បច្ចុប្បន្ន​គឺ​ Bayern Munich ដោយ​ធ្លាប់​ឈ្នះ Champions League ២​ដង​ និង​ពាន​ក្នុង​ស្រុក​ជា​ច្រើន​ទៀត​​ រួម​ទាំង​ពាន​ Euro និង​ World Cup ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ផង។

 

ឆ្លង​កាត់​បទ​ពិសោធន៍​ជោគជាំ​ទាំង​អស់​នោះ​Alonso មាន​ផែន​ការ​ចុង​ក្រោយ​សម្រាប់​អនាគត​​ ពោល​គឺ​ចង់​នៅ​ជាមួយ​ក្លឹប​ជើងឯក​អាល្លឺម៉ង់​រហូត​ព្យួរ​ស្បែក​ជើង​តែ​ម្ដង​ បើទោះ​ជា​កន្លង​មក​មាន​ក្លឹប​នៅ ក្របខ័ណ្ឌ Serie A បង្ហាញ​ចំណាប់​អារម្មណ៍​ក៏​ដោយ។

 

Alonso ចង់​បញ្ឈប់​អាជីព​បាល់ទាត់​នៅ​ Bayern Munich

 

យ៉ាង​ណា​មិញ​ អ្វី​គ្រប់​យ៉ាង​នៅ​មិន​ទាន់​ប្រាកដ​១០០ភាគ​រយ​ ដោយ​សារ​កុងត្រា​របស់​កីឡាករ​ជំនាញ​ស៊ុត​ពី​ចម្ងាយ​ ជាមួយ​ Bayern នឹង​អស់​ត្រឹម​ចុង​រដូវ​កាល​នេះ ហើយ​ក្លឹប​មិន​ទាន់​ចរចា​បន្ដ​កុងត្រា​ថ្មី​ឲ្យ​រូប​គេ​នៅ​ឡើយ​ទេ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal