អត់កំណើតណាស់ ធ្វើការជាមួយគេលួចរបស់គេ

ខេត្តសៀមរាប ៖ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់ផ្ទះ​សំណាក់​យីហោ «​អ៊ឹ​ង ឡុ​ង​» បន្ទាប់​ពី​ត្រូវ​បាន​បុគ្គលិក​របស់​ខ្លួន ចូល​លួច​ទ្រព្យសម្បត្តិ​មាន​តម្លៃ​អស់​ជា​ច្រើន​ម៉ឺន​ដុល្លារ ខណៈ​ដែល​ម្ចាស់ផ្ទះ​យក​ចង្ហាន់​ទៅ​វត្ត​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ហើយ​ជនសង្ស័យ​បានរ​ត់ទៅ​សំងំ​នៅ​ខេត្តបាត់ដំបង​។

កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេ​តុ្ត​បាត់ដំបង រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្តង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ស្ថិត​ក្នុងផ្ទះ​សំណាក់ «​អ៊ឹ​ង ឡុ​ង​» ក្នុងភូមិ​ដក​ពោ​ធ៌ សង្កាត់​ស្ល​ក្រាម ខេត្តសៀមរាប ។​ម្ចាស់ផ្ទះ​ឈ្មោះ​គាត សុខ​លាង ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ចំណែក​បុគ្គលិក​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ស្រុ​ន រតនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​កម្មករ​ផ្ទះសំណាក់​ខាងលើ ។

ប្រភព​បញ្ជាក់​បន្ថែម​ថា​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ដែល​ជនសង្ស័យ​យក​ទៅ​ទាំង​អស់នោះ​រួម​មាន​ប្រាក់​រៀល​៣​លាន​រៀល​.​ប្រាក់​ដុល្លារ​៧០០​ដុល្លារ​ខ្សែដៃ​ពេជ្រ​១​ខ្សែ ខ្សែ​ក​ផ្លា​ទី​ន​១ ខ្សែ​សរុប​ប្រាក់​ស្មើ​៤​ពាន់​ដុល្លារ ចិញ្ចៀនពេជ្រ​៣​វង់ ទូរស័ព្ទ​២​គ្រឿង ។