សុភ័ក្រ្ត កុសុម៉ា បង្ហើប​វិធី​ប្ដូរ​ពណ៌​ស្បែក​​ខ្មៅ​របស់​នាង

ស្បែក​ប្តូ​រ​ពី​សម្បុរ​ខ្មៅ​ស្រ​អាប់​ប្រែ​មក​ជាសរ​ភ្លឺ​​ថ្លា​កញ្ញា សុភ័ក្រ្ត កូសុម៉ា បាន​ប្រាប់​ពី​វិធី​សាស្រ្ត​​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ស្បែក​​ប្រែ​មក​ជា​ភ្លឺថា​ ព្រោះ​កាល​ពី​នៅ​តូច​ស្បែក​របស់​នាង​ខ្មៅ​ខ្លាំង​ណាស់​។

 

សុភ័ក្រ្ត កុសុម៉ា បង្ហើប​វិធី​ប្ដូរ​ពណ៌​ស្បែក​​ខ្មៅ​របស់​នាង

 

“ច៎ាស​បង​បាន​ជា​ស្បែក​របស់​ខ្ញុំ​ប្រែ​ពី​សម្បុរ​ខ្មៅ​មក​ជា​ភ្លឺ​ថ្លា នៅ​ពេល​ទំនេរ​ខ្ញុំ​ទៅ​ស្ទីម ម៉ាស្សា ​ហាត់​ប្រាណ និង​ឧស្សា​ហ៍​ខាត់​ស្បែក​​​ ព្រោះ​កាល​នៅ​ពី​តូចស្បែក​របស់​​ខ្ញុំ​ខ្មៅ​ខ្លាំង​ណាស់​បង។ បើ​ទោះ​បី​ជា​ពេល​នេះ ខ្ញុំ​​​មិន​ស ​តែ​វា​ប្តូរ​មក​ជា​ភ្លឺ​ថ្លា​អញ្ចឹង​ណា​បង​ វាមិន​ខ្មៅ​ដូច​យើង​កាល​ពី​នៅ​ក្មេង​”។ កញ្ញា សុភ័ក្រ្ត កូសុម៉ា ​ថ្លែង​ប្រាប់​ Sabay ។

 

តា​រា​វ័យ​២៤​ឆ្នាំ​រូប​នេះ​បាន​បន្តថា​៖ក្រៅ​ពីវិធីសាស្រ្ត​ដែល​បាន​ណែនាំ​ខាង​លើ​នេះ ​​ចំពោះ​ការ​​ទទួល​ទាន​ ​​ក៏​សំខាន់​ដូច​គ្នា​ដែរ​ ដោយ​នាង​លើក​ឡើង​ថា ​ត្រូវ​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​គ្រប់​គ្រាន់​ ជា​ពិសេស​បន្លែ​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​ជាតិ​វីតាមីន​ ដើម្បី​ជំនួយ​ដល់​ស្បែក​របស់​យើង​ឲ្យ​កាន់​តែ​ភ្លឺថ្លា និង​មាន​សំណើម​។

 

តារា​វ័យ​២៤ ឆ្នាំ​ខាង​លើ​បាន​បន្ថែម​ថា​៖ ​សព្វ​ថ្ងៃ​ក្រៅ​ពី​​​អាជីព​ជា​អ្នក​ចម្រៀង​ និង​ជា​ពិធិការិនី​នៅ​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន​​ រូប​នាង​ ក៏​មាន​ហាង​ម៉ាស្សា​មួយ​កន្លែង​​​នៅ​រាជ​ធានី​ភ្នំ​ពេញ​ដែរ ដែក​ ​ពេល​ទំនេរ​ពី​ការ​ងារ នាង​​តែង​តែ​ទៅ​ម៉ាស្សា​នៅ​ហាង​​របស់​ខ្លួន​ជា​ប់​ជា​ប្រចាំ ទើ​ប​ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​នាង ប្តូរ​មក​ជា​ភ្លឺ​ថ្លា​បែប​នេះ​​៕

 

អត្ថបទ​៖ ឆុង ស៊ីណាន​​

​​​