វិធីធ្វើ៖ ឆ្អឹងជំនីរជ្រូកចំហុយជាមួយអំពិលផ្អែម

6 Videos


គ្រឿងផ្សំ

  • ឆ្អឹងជំនីរជ្រូក ៥០០ ក្រាម
  • អំពិលផ្អែមបកសំបកចេញ ៥០ ក្រាម
  • ឫសជីវ៉ាន់ស៊ុយ ២ ដើម
  • ខ្ទឹមសដំល្មមមួយបែក ៥ កំពិស
  • ម្រេចម៉ដ្ឋ ១ភាគ ៨ ស្លាបព្រាកាហ្វេ
  • ទឹកជ្រលក់ Mustard ១ ស្លាព្រាកាហ្វេ
  • ស្ករ-ស ១ ស្លាបព្រាបាយ
  • ម្សៅពោត កន្លះស្លាបព្រាបាយ
  • ខ្ញីចាស់ ( ហាន់ជាចំណិតស្តើងៗ )  ៣ បន្ទះ
  • ប្រេងឆា ១ ស្លាបព្រាបាយ
  • ទឹកធម្មតា ។

វិធីធ្វើ

  • ដាក់ឆ្អឹងជំនីរជ្រូកចូលទៅក្នុងភាជនៈ ដាក់ទឹកជ្រលក់ Mustard ម្រេចម៉ដ្ឋ និង ម្សៅពោត ច្របល់បញ្ចូលគ្នាផ្អាប់ទុកចំនួន ៣០ នាទី ។
  •  ដាក់ឆ្នាំងខ្ទះ ដាក់ប្រេងឆា យកខ្ទឹមស ខ្ញី និង ឫសជីរវ៉ាន់ស៊ុយ ដាក់ចូល ឆាឱ្យល្មមឈ្ងុយ ដាក់ឆ្អឹងជំនីរជ្រូកដែលផ្អាប់ទុក ឆាមួយសន្ទុះ រួចដាក់បន្ថែមទឹកល្មមមួយលិចអាហារទាំងនេះ ។ បន្ថែមរស់ជាតិដោយអំពិលផ្អែម ស្ករស ។ នៅពេលសង្កេតឃើញថាទឹកពុះហើយ ត្រូវបន្ថយភ្លើង ហើយរំងាស់រហូតដល់ឆ្អឹងជំនីរជ្រូកទន់ ទឹកក្នុងឆ្ខ្ទះចាប់ផ្តើមស្ងួត ត្រូវលើកចុះ រួចត្រៀមទុកបរិភោគតែម្តង ៕