ខ្សែ​ប្រយុទ្ធ​៣​រូប​កំពុង​ក្លាយ​ជា​គោល​ដៅ​របស់​ Chelsea ក្នុង​នោះ​ក៏​មាន​ Chicharito ផង​ដែរ​

ក្លឹប​ Chelsea ដែល​កំពុង​តែ​ធ្លាក់​ទម្រង់​លេង​ជា​ខ្លាំង​នៅ​ដើម​រដូវ​កាល​នេះ​មាន​គម្រោង​នឹង​ទិញ​កម្លាំង​ប្រយុទ្ធ​ថ្មី​បន្ថែម​នៅ​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​នៅ​ខែ​មករា​ខាង​មុខ​នេះ ។

ដោយ​ក្លឹប​ Chelsea បាន​បង្ហើប​ឲ្យ​ដឹង​ថា​ខ្សែ​ប្រយុទ្ធ​៣​រូប​កំពុង​ក្លាយ​ជា​គោល​ដៅ​របស់​គេ​ ដោយ​ក្នុង​នោះ​មាន​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Napoli គឺ​កីឡាករ​ Gozalo Higuain , ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ AT Madrid កីឡាករ​ Antoine Griezmann ,រួម​នឹង​កីឡាករ​ Chicharito ដែល​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Leverkusen ។

គួរ​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​ទាំង​នេះ​សុទ្ធ​ជា​កីឡាករ​ដែល​កំពុង​ឡើង​ជើង​ដូច​គ្នា​ ៖
– ដោយ​ Gonzalo Higuain នៅ​ដើម​រដូវ​កាល​ 2015-2106 នេះ​រូប​គេ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១១​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៤​ប្រកួត​ឲ្យ​ Napoli

– កីឡាករ​ Antoine Griezmann សម្រាប់​ដើម​រដូវ​កាល​ 2015-2016 នេះ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៦​ប្រកួត​រូប​គេ​ស៊ុត​បញ្ចូល​ទី​បាន​៧​គ្រាប់​ឲ្យ​ At Madrid

– កីឡាករ​ Chicharito ខ្សែ​ប្រយុទ្ធ​ដែល​ទើប​តែ​ផ្លាស់​ពី​ Man Utd ទៅ​ក្លឹប​ Leverkusen បាន​ជិត​៣​ខែ​ប៉ុណ្ណោះ​ហើយ​ក្នុង​រយៈ​ពេល​នេះ​គេ​បាន​បង្ហាញ​ខ្លួន​ចំនួន​១៤​ប្រកួត​ហើយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១០​គ្រាប់​ឲ្យ​ Leverkusen ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ប្រយុទ្ធ​៣​រូប​កំពុង​ក្លាយ​ជា​គោល​ដៅ​របស់​ Chelsea ក្នុង​នោះ​ក៏​មាន​ Chicharito ផង​ដែរ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កំសាន្ត
Tags: