អ្នក​គាំទ្រ​ Man Utd មួយ​ចំនួន​ចង់​ឲ្យ​ Mourinho ដាក់​ Rashford ជា​ជម្រើស​ទី​១​ពេល​ប៉ះ​ Man City

យើងសង្កេតឃើញក្នុងការប្រកួត៣សប្ដាហ៍កន្លងមកនៅ Premier League លោក Jose Mourinho តែងតែដាក់ខ្សែប្រយុទ្ធ៣រូបគឺកីឡាករ Zlatan Ibrahimovic , Wayne Rooney និង Anthony Martial ជាជម្រើសដំបូង ខណៈខ្សែប្រយុទ្ធវ័យក្មេងដ៏លេចធ្លោមួយរូបគឺ Marcus Rashford ជាកីឡាករបម្រុង ។

តែយ៉ាងណាម្សិលមិញក្នុងការប្រកួតដែល U21 អង់គ្លេស យកឈ្នះទល់នឹង១លើ U21 ណរវេ កីឡាករ Marcus Rashford បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំងជាមួយទម្រង់ដ៏ល្អរបស់គេ ដោយគេអាចរកបាន Hat-trick ក្នុងការប្រកួតនេះ ។

អ្នក​គាំទ្រ​ Man Utd មួយ​ចំនួន​ចង់​ឲ្យ​ Mourinho ដាក់​ Rashford ជា​ជម្រើស​ទី​១​ពេល​ប៉ះ​ Man City

ក្រោយបង្ហាញទម្រង់ល្អរបស់ Rashford កាលពីម្សិលមិញនេះគេសង្កេតឃើញថាអ្នកគាំទ្ររបស់ក្លឹប Man Utd បានលើកឡើងតាមរយៈបណ្ដាញសង្គមថាពួកគេចង់ឲ្យ Rashford ចូលលេងជាជម្រើសទី១ពេលប៉ះ Man City នៅចុងសប្ដាហ៍នេះ គឺអាចជំនួសកីឡាករ Anthony Martial ដែលមិនទាន់រកបាន១គ្រាប់ឲ្យ Man Utd នៅឡើយសម្រាប់រដូវកាលថ្មីនេះ ។ គួររំលឹកថាកាលពីរដូវកាលមុនកីឡាករ Rashford នេះហើយជាអ្នកដែលស៊ុតមួយគ្រាប់ជួយ Man Utd ឈ្នះ១ទល់នឹង០លើ Man City ។

សូមទស្សនាការស៊ុត Hat-trick របស់ Rashford ៖

  • អ្នក​គាំទ្រ​ Man Utd មួយ​ចំនួន​ចង់​ឲ្យ​ Mourinho ដាក់​ Rashford ជា​ជម្រើស​ទី​១​ពេល​ប៉ះ​ Man City已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: