​ទឹកដោះ​ដែល​ច្របាច់​ហើយ អាច​ទុក​បាន​ប៉ុន្មាន​ថ្ងៃ​ទៅ​?

​ទឹកដោះ​ដែល​ច្របាច់​ហើយ អាច​ទុក​បាន​ប៉ុន្មាន​ថ្ងៃ​ទៅ​?

​វា​អាច​មាន​ហេតុផល​ច្រើន​ដែល​ស្ត្រី​ជា​ម្តាយ​ត្រូវការ​ច្របាច់​ទឹក​ដោះខ្លួន​ទុក​ដើម្បី​ឲ្យ​កូន​បៅ​នៅ​ពេលវេលា​មួយ ដូចជា កូន​ឈឺ ឬ​កើត​មិន​គ្រប់​ខែ ឬ​ដោយសារតែ​ត្រូវ​បំពេញ​ការងារ ដូច្នេះ​វា​ពិតជា​ពិបាក​នឹង​បើក​ដោះ​ដើម្បី​បំបៅកូន​នៅ​ចំពោះ​មុខ​មនុស្ស​ជាច្រើន ឬ​កន្លែង​ធ្វើការ​បាន​ឡើយ​។

​ចំពោះ​ការ​ច្របាច់​ទឹកដោះ​នេះដែរ គឺ​មាន​វិធី​ពីរ​យ៉ាង​ដែល​អាច​ធ្វើបាន នោះ​គឺជា​ការប្រើ​ដៃ និង​ឧបករណ៍​ច្របាច់​។ ទោះបីជា​យ៉ាងនេះក្តី ដើម្បី​សុវត្ថិភាព ស្ត្រី​ជា​ម្តាយ​ត្រូវតែ​លាង​សម្អាត​ដៃ និង​ឧបករណ៍​ច្របាច់ ព្រមទាំង​ដប​ទឹកដោះគោ​ឲ្យបាន​ស្អាត​ល្អ​សិន​។

ក្រោយ​ពី​ច្របាច់​សុដន់​ហើយ អ្នក​អាច​ទុក​វា​នៅ​ក្នុង​តប​ទឹ​ដោះ​គោ​ដែល​ឆ្លងកាត់​ការសម្លាប់​មេរោគ​រួច ហើយ​រក្សា​វា​ទុក​ក្នុង​ទូរ​ទឹកកក​តាម​លក្ខខណ្ឌ​ដូចខាងក្រោម​នេះ​៖

  • ​អាច​រក្សា​ទឹកដោះ​បាន​រហូត​ដល់ ៤​ថ្ងៃ នៅ​ពេល​ដាក់​វា​ក្នុង​សីតុណ្ហភាព​ចាប់ពី ៤​អង្សា​ចុះក្រោម​
  • ​អាច​រក្សា​ទឹកដោះ​បាន​រហូត​ដល់ ២​សប្តាហ៍ នៅពេល​ក្លា​សេវា​នៅ​កន្លែង​ដែល​កក​
  • ​អាច​រក្សា​ទឹកដោះ​បាន​រហូត​ដល់ ៦​សប្តាហ៍ នៅពេល​ក្លា​សេវា​នៅក្នុង​ម៉ា​ស៊ីត​ធ្វើឲ្យ​កក​តែម្តង​

​បើសិន​ជា​អ្នក​ក្លាសេ​ទឹកដោះ​រហូត​ដល់​កក​ហើយ ចូរ​ទុក​ឲ្យ​វា​រលាយ​វិញ​សិន​មុន​នឹង​ឲ្យ​កូនបៅ​។ ចំពោះ​ទឹកដោះ​បែប​នេះ​នៅតែ​ល្អ​ចំពោះ​ទារក​ដដែល ហើយ​ក៏​ល្អ​ជាង​ម្ស៉ៅ​ទឹកដោះគោ​ទៀតផង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ នៅពេល​ទុក​វាឲ្យ​រលាយ​ហើយ មិន​ត្រូវ​ក្លា​សេវា​ឲ្យ​កក​វិញ​ឡើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។