មូលហេតុ​៧​យ៉ាង​ដែល​ Leicester អាច​ឈ្នះ Champions League

ជើង​ឯក​អង់គ្លេស​ Leicester City ​បង្ហាញ​ទម្រង់​លេង​គួរឲ្យ​កត់​សម្គាល់​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​កម្មវិធី​ Champions League ដោយ​​ឈ្នះ​២​ប្រកួត​ជាប់​ៗ​គ្នា ពិសេស​ប្រកួត​ចុងក្រោយ​គឺ​បាន​៣​ពិន្ទុ​ពី​ក្រុម​ខ្លាំង​ FC Porto របស់​ព័រទុយហ្គាល់។

 

មូលហេតុ​៧​យ៉ាង​ដែល​ Leicester អាច​ឈ្នះ Champions League

 

តើ​ទម្រង់​លេង​របៀប​នេះ​អាច​ឲ្យ​ក្រុម​​មាន​រហស្សនាម​ថា The Foxes ឈ្នះ​ Champions League ជា​លើក​ដំបូង​បាន​ឬទេ? ខាង​ក្រោម​គឺ​ជា​ហេតុផល​៧​យ៉ាង​ដែល​បង្ហាញ​ថា​ពួក​គេ​អាច​ទៅ​រួច៖

 

១. Leicester ជា​ក្រុម​ជើង​ឯក​អង់គ្លេស
ក្នុង​នាម​ជា​ជើង​ឯក​ Premier Leagueរបស់​​អង់គ្លេស​ដែល​ជា​ក្របខ័ណ្ឌ​ធំ​ជាង​គេ​មួយ​នៅ​តំបន់​អឺរ៉ុប​ កីឡាករ​ទាំង​អស់​របស់​ Leicester លេង​ប្រកប​ដោយ​ទំនុក​ចិត្ត​ និង​បង្ហាញ​ថា​ពួកគេ​មាន​សមត្ថភាព​អាច​ឈ្នះ​ក្រុម​ធំៗ​បាន។

 

២​. ការ​លេង​ Champions League ដំបូង
ទាំង​កីឡាករ​ ទាំង​អ្នក​គាំទ្រ​សុទ្ធ​តែ​ប្រឹងប្រែង​អស់​ពី​ចិត្ត​ ​លេង​បាល់​ និង​គាំទ្រ​ក្រុម​របស់​ខ្លួន​ក្នុង​ការ​បង្ហាញ​ខ្លួន​ Champions League លើក​ដំបូង​ ដោយ​២​ប្រកួត​កន្លង​មក​ Leicester ឈ្នះ​ទាំង​២ ស៊ុត​ចូល​៤​ គ្រាប់ ​និង​មិន​របូត​គ្រាប់​បាល់​វិញ​សោះ។

 

មូលហេតុ​៧​យ៉ាង​ដែល​ Leicester អាច​ឈ្នះ Champions League

 

៣. ការ​អាច​រក្សា​ក្រុម​ចាស់​ពី​រដូវ​កាល​មុន​
កម្លាំង​សំខាន់​៩​នាក់​ដែល​ជួយ​ក្រុម​ឈ្នះ Premier League រដូវ​កាល​ចាស់​បាន​យល់ព្រម​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​ដោយ​មិន​ចាក​ចេញ​ទៅ​ណា​ឡើយ។ ៩​នាក់​នោះ​រួម​មាន Wes Morgan, Jamie Vardy, Riyad Mahrez, Andy King, Danny Drinkwater, Kasper Schmeichel, Marc Albrighton, Ben Chilwell និង Danny Simpson។

 

៤. ការ​ទិញ​សមាជិក​ថ្មី
បន្ទាប់​ពី​លក់​ N’Golo Kante ឲ្យ​ទៅ​ Chelsea ក្រុម Leicester បាន​នាំ​កីឡាករ​សំខាន់​២រូប​ ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ទិញ​ របស់​ក្លឹប​មាន​ដូច​ជា Ahmed Musa និង Islam Slimani។

 

មូលហេតុ​៧​យ៉ាង​ដែល​ Leicester អាច​ឈ្នះ Champions League

 

៥. ទម្រង់​លេង
ខុស​ពី​ក្រុម​ដទៃ​ដែល​ប្ដូរ​ទម្រង់​លេង​ និង​កីឡាករ​ជម្រើស​ដំបូង​ញឹកញាប់ លោក​ Claudio Ranieri បាន​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​យល់​បាន​ថា​ ក្រុម​របស់​ខ្លួន​ជា​ក្រុម​ដែល​លេង​ប្រព័ន្ធ ៤-៤-២ ជា​ទម្រង់​លេង​​ជួយ​ពួកគេ​ឈ្នះ​ពាន​កាល​ពី​រដូវ​កាល​មុន​។

 

៦. ការ​ប្រកួត​ប្រជែង​ខ្ពស់​នៅ Premier League
Ranieri បាន​និយាយ​មុន​ហើយ​ថា Leicester នឹង​មិន​អាច​ឈ្នះ Premier League ជា​លើក​ទី​២​បាន​ទេ​រដូវ​កាល​នេះ​ ដោយសារ Man City, Man United, Arsenal និង Chelsea បាន​ចំណាយ​លុយ​ច្រើន​ពង្រឹង​ក្រុម ខណៈ Liverpool និង Tottenham ក៏​សុទ្ធ​តែ​ជា​គូ​ប្រជែង​ធំ​ដូច​គ្នា​ ដូច្នេះ​ក្រុម​របស់​ អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី ហាក់​​លែង​ផ្ដោត​ទៅ​លើ​ Premier League បាត់​ទៅ​ហើយ​ ពោល​គឺ​ប្រឹង​ប្រែង​ដើម្បី​ Champions League តែ​ប៉ុណ្ណោះ។

 

មូលហេតុ​៧​យ៉ាង​ដែល​ Leicester អាច​ឈ្នះ Champions League

 

៧. គន្លង​ចាស់​
បើ​មើល​ទៅ​លើ​ប្រវត្តិ​ Champions League ធ្លាប់​មាន​ក្រុម​ចំណាយ​តិច ហើយ​មិន​សូវ​ខ្លាំង​អាច​ឈ្នះ​ Champions League បាន​។ ក្រុម​នោះ​គឺ FC Porto របស់​ព័រទុយហ្គាល់​ធ្លាប់​ធ្វើ​បាន​កាល​ពី​ឆ្នាំ ២០០៤ ដូច្នេះ Leicester City ក៏​អាច​ដើរ​តាម​គន្លង​របស់​ Porto បាន​ដែរ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun