ជីវិត​ការងារ​ក្នុង​ក្រុមហ៊ុន​ Agency 

«គ្រប់​គ្នា​នៅ​ក្នុង​វិស័យ​នេះ​ គឺ​វេទនា​!» វា​គឺ​ពាក្យ​មួយ​ឃ្លា​ដែល​បាន​បង្ហើប​ដឹង​តាម​រយៈ​ការ​រៀបរាប់​ពី​អារម្មណ៍​ពិត​របស់​បុគ្គលិក​ Agency ម្នាក់​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​។ បើ​សិន​ជា អ្នក​ធ្វើ​ការ​នៅ​កន្លែង​ធ្វើការ​មួយ​ដែល​មាន​ការ​ត្រួតត្រា​ ការ​ផ្លាស់ប្ដូរ​ត្រឡប់​ចុះឡើង​គ្មាន​ហេតុផល​ និង​លើស​ពី​តម្រូវ​ការ​ទោះបី​ជា​មនុស្ស​ដែល​មាន​ខួរក្បាល​កុំព្យូទ័រ​ដូច​ Hitman47 ​ក៏​មិន​អាច​ធ្វើ​ទៅ​រួច​ ពេល​នោះ​អ្នក​មាន​អារម្មណ៍​បែប​ណា?  នេះ​ប្រហែល​ជា​អារម្មណ៍​ដែល​ឆ្លុះបញ្ចាំង​ពី​ពាក្យ​មួយ​ឃ្លា​ខាងលើ​នេះ។
ជីវិត​ការងារ​ក្នុង​ក្រុមហ៊ុន​ Agency 
បើ​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ Agency ពាក្យ​មួយ​ឃ្លា​នេះ​វា​មិនមែន​ជា​ពាក្យ​ថ្មី​នោះ​ទេ​សម្រាប់​អ្នក​ ហើយ​ប្រហែល​ជា​អ្នក​ធ្លាប់​បាន​និយាយ​ពាក្យ​នេះ​ចេញ​ផង​ក៏​មិន​ដឹង ទោះ​បី​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​ការងារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ យ៉ាងណាមិញ ក្រុមហ៊ុន​ដែល​ជា Agency បច្ចុប្បន្ន​ក៏​រីក​ដុះដាល​ខ្លាំង​ដែរ ជា​ពិសេស​ក្រុមហ៊ុន​ Marketing Agency ដូចជា ក្រុមហ៊ុន ReverOrchid, Solidus, Cream, Octopus, Active, Champaign, Hybrid, Fibious​ ជាដើម។
លោក​នាយក​ក្រុមហ៊ុន​ Marketing Agency មួយ​បាន​ប្រាប់ CAMBOMAG ឲ្យ​ដឹង​ថា «ភាព​អត់ធ្មត់​ និង​គំនិត​វិជ្ជមាន ត្រូវតែ​មាន បើ​យើង​ធ្វើការ​នៅ​ក្នុង​វិស័យ​នេះ» ។ កម្រិត​នៃ​ការ​បាក់​ទឹកចិត្ត និង​ការ​មិន​សប្បាយ​ចិត្ត​របស់​បុគ្គលិក វា​មិនមែន​កើតឡើង​តែ​ក្នុង​ក្រុមហ៊ុន Agency នោះ​ទេ។ អត្រា​ស្ទាបស្ទង់​ស្តី​ពី​ការ​មិន​សប្បាយចិត្ត​របស់​បុគ្គលិក​ប្រចាំ​ឆ្នាំ​2014 នៅ​កម្ពុជា​គឺ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។  «បញ្ហា​នេះ​វា​មិនមែន​ជា​បញ្ហា​​កើតឡើង​ដោយសារ​តែ​ក្រុមហ៊ុន Marketing Agency យើង​នោះ​ទេ​ គឺ​វា​បណ្តាល​មក​ពី Client របស់​យើង​ភាគ​ច្រើន ពួក​គាត់ មិន​ចេះ មិន​យល់​ពី​ការងារ​របស់​ខ្លួន​ដែល​តម្រូវ​ឲ្យ Agency ធ្វើ​ ហើយ​ចេះ​តែ​ទាមទារ​ទាំង​តម្លៃ​ថោក លឿន និង​គុណភាព។ ឲ្យ​យើង​ទៅ​រក​ឯណា​?» លោក​បាន​បន្ត ។
ប្រាក់​ខែ​ច្រើន មិនមែន​ជា​កត្តា​ចម្បង​ដើម្បី​ជំរុញ​ទឹក​ចិត្ត​បុគ្គលិក​នោះ​ទេ ។ ភាព​ជា​អ្នក​ដឹកនាំ​ល្អ បរិយាកាស​ការងារ ទំនាក់ទំនង​រវាង​បុគ្គលិក​និង​បុគ្គលិក ការ​គ្រប់គ្រង ទំហំ​ការងារ​និង ការ​ប្រើប្រាស់​ពាក្យ​សម្ដី​ទើប​ជា​កត្តា​សំខាន់​។ «បុគ្គលិក​ខ្មែរ​ដែល​ជា Client ភាគ​ច្រើន អាង​តែ​ខ្លួន​ធ្វើការ​នៅ​ក្រុមហ៊ុន​ធំ ជា​អ្នក​ចាយ​លុយ​លើ Agency តែងតែ​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ គំរោះគំរើយ មើល​ងាយ Agency ទើប​ធ្វើ​បុគ្គលិក​ក្រុមហ៊ុន Agency មាន​អារម្មណ៍​មិន​ល្អ» លោក​បាន​បន្ត។
ក្រុមហ៊ុន​ធំ​ៗជា​ច្រើន​នៅ​កម្ពុជា ភាគ​ច្រើន​សហការ​ជាមួយ​ក្រុមហ៊ុន Agency ជា​ដៃគូ ដើម្បី​សម្រួល​ការងារ​ជា​ច្រើន​ដើម្បី រៀបចំ​ព្រឹត្តិការណ៍ ការ​ផ្សព្វផ្សាយ ផ្តល់​ជា​យុត្តិសាស្ត្រ គ្រប់គ្រង​ការ​លក់ និង​សេវាកម្ម​ផ្សេងៗ ។ល។
ការ​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​ពីរោះ​ គ្រោតគ្រាត​ ភាគ​ច្រើន​គេ​មិន​សូវ​ប្រទះ​ក្នុង​សង្គម​ការងារ​ក្រុមហ៊ុន​ថ្លៃថ្នូរ​នោះ​ទេ ភាគ​ច្រើន​គេ​សង្កេត​ឃើញ​កើត​មាន​តែ​លើ​ការងារ​ជា​កម្មករ ឈ្នួល​បម្រើ ហើយ​វា​ក៏​ឆ្លុះ​បញ្ចាំង​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​និយាយ​ខ្លួន​ឯង​ទៅវិញ​ទេ៕

អត្ថបទដោយៈ សូររីកា

  • ជីវិត​ការងារ​ក្នុង​ក្រុមហ៊ុន​ Agency 已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:វីដេអូ
Tags: