លេងល្បែងក្នុងព្រៃ ហ៊ោកញ្ជ្រៀវឮដល់ប៉ូលិស

ខេត្តកណ្តាល ​៖ ករណី​​​​ល្បែងស៊ីសង ​(​ជល់​មាន់​) ​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​ សហការ​ជាមួយ​ប្រជា​ការពារ​​បាន​ចុះ​បង្ក្រាប កាលពី​វេលាម៉ោង០៩ និង៣០​នាទី​ថ្ងៃទី៣០ កញ្ញា ស្ថិត​​​​នៅ​​​ក្នុង​ព្រៃ​ខាងក្រោយ​​ភូមិ​ក្បាលដំរី​ក្រោម ឃុំ​កំពង់​កុង​ស្រុក​កោះធំ ។

ក្នុងការបង្ក្រាបត្រូវកម្លាំងដកហូត​បាន​ ​ម៉ូតូ១​គ្រឿងេះ​ម៉ាក​C50 ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ជ​-7354​ភពវ1(​ចាស់​), ​ម៉ូតូ​​១​គ្រឿង​ម៉ាក​C100​កូរ៉េ ពណ៌ក្រហម គ្មាន​ស្លាក​លេខ
​(វចាស់​)​, ម៉ូតូ​១​គ្រឿង​ម៉ាក​គុប​មូល​C70​ ពណ៌ទឹកប៊ិច គ្មាន​ស្លាក​លេខ​ (​ចាស់​)​, ​កន្ត្រក​ដាក់​មាន់​១​ស្បែកជើង​២​គូ និង​បង់​សំរាប់​រុំ​ខ្នាយ​មាន់​មួយ​ចំនួន​ ​។