ជីវប្រវត្តិសង្ខេបរបស់លោកស្រី វីរៈ តារា និង ស្នាដៃមួយចំនួន

6 Videos


លោកអ្នកដែលស្នេហា និង តាមដានវិស័យភាពយន្ដកាលពីសម័យដើម ប្រហែលជាមិនភ្លេចសោះឡើយនូវវត្តមានតារាសម្ដែងល្បីល្បាញ រូបសម្រស់ស្រស់សោភាពីធម្មជាតិ នោះគឺអ្នកស្រី វីរៈ តារា ។ លោកស្រី វីរៈ តារា ជាអតីតតារាភាពយន្តមួយដួងដែលមានប្រជាប្រិយភាពខ្លាំងកាលពីអំឡុងទសវត្សរ៍ទី ៦០ និង ៧០ ដែលទស្សនិកជននៅចងចាំមិនទាន់ភ្លេចទេនូវទេពកោសល្យសម្ដែងដ៏សក្តិសមឥតខ្ចោះរបស់អ្នកស្រីតាមរយៈខ្សែភាពយន្តនាសម័យនោះ ជាពិសេសគឺរឿង «អនអើយស្រីអន» ។

ជីវប្រវត្តិសង្ខេបរបស់លោកស្រី វីរៈ តារា និង ស្នាដៃមួយចំនួន

តារាភាពយន្ដជើងចាស់ដែលមានឱកាសរស់រានមានជីវិតពីរបបខ្មៅងងឹត ប៉ុលពត រូបនេះមានឈ្មោះដើមថា គឹម ហៀក កើតនៅឆ្នាំ ១៩៤៧ នៅឯទីរួមខេត្តកំពត ។ ឳពុកអ្នកស្រីមានឈ្មោះកុក យិន អតីតអ្នកបើកបររថយន្តពេទ្យ ឯម្ដាយអ្នកស្រីឈ្មោះ សេង ញុង ជាមេផ្ទះ ។ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកលី ប៊ុនយីម ជាចាងហ្វាងផលិតកម្មរន្ទះពេជ្រភាពយន្ត នៅឆ្នាំ ១៩៦៤ ហើយមានបុត្រ ៥ នាក់ សុទ្ធតែប្រុសទាំងអស់ ។

ជីវប្រវត្តិសង្ខេបរបស់លោកស្រី វីរៈ តារា និង ស្នាដៃមួយចំនួន

នៅក្នុងរបបខ្មែរក្រហម អ្នកស្រី និង ស្វាមី ត្រូវបានជម្លៀសទៅរស់នៅស្រុកកំពង់ត្រាច ខេត្តកំពត បានរយៈពេល ៥ ខែក៏លួចរត់ចេញទៅខេត្តហាទៀង ប្រទេសវៀតណាម ហើយឆ្លងចូលទៅប្រទេសឡាវ រហូតបានចេញទៅរស់នៅប្រទេសបារាំងនៅចុងឆ្នាំ ១៩៧៦ ។ អ្នកស្រីបានលែងលះជាមួយស្វាមីគឺលោក លី ប៊ុនយីម នៅឆ្នាំ ១៩៨៦ ។

ជីវប្រវត្តិសង្ខេបរបស់លោកស្រី វីរៈ តារា និង ស្នាដៃមួយចំនួន

សព្វថ្ងៃនេះអ្នក ស្រី កំពុងរស់នៅសហរដ្ឋអាមេរិក ហើយលោកស្រីក៏បានធ្វើដំណើរមកលេងមាតុប្រទេសជាញឹកញាប់ក្នុងការចូលរួមកម្មវិធីផ្សេងៗផងដែរ ។ អ្នកស្រី វីរៈ តារា បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរដំបូងនៅឆ្នាំ ១៩៦៥ ក្នុងវ័យ ១៨ ឆ្នាំ តាមរយៈការជួយជ្រោមជ្រែងរបស់លោក លី ប៊ុនយីម ចាងហ្វាងផលិតកម្មរន្ទះពេជ្រភាពយន្ត ដែលត្រូវជាស្វាមីរបស់អ្នកស្រី ។

ជីវប្រវត្តិសង្ខេបរបស់លោកស្រី វីរៈ តារា និង ស្នាដៃមួយចំនួន

ខណៈនេះ «ប្រជាប្រិយ» សូមលើកយកស្នាដៃរបស់លោកស្រីដែលសម្ដែងឱ្យផលិតកម្មរន្ទះពេជ្រភាពយន្តសរុបបានប្រមាណ ១០រឿង មកបង្ហាញជូនជាអាទិ៍រួមមាន ៖

ជីវប្រវត្តិសង្ខេបរបស់លោកស្រី វីរៈ តារា និង ស្នាដៃមួយចំនួន

១ រឿងសព្វសិទ្ធិ ១៩៦៥
២ រឿងពុទ្ធិសែននាងកង្រី ១៩៦៧
៣ រឿងអដ្ឋិសុវណ្ណចន្ទកេសរ ១៩៦៩
៤ រឿងសំគមបាញ់លលក ១៩៧០
៥ រឿងអនអើយស្រីអន ១៩៧២

ជីវប្រវត្តិសង្ខេបរបស់លោកស្រី វីរៈ តារា និង ស្នាដៃមួយចំនួន

៦ រឿងចំណងដៃទឹកភ្នែក ១៩៧៤
៧ រឿងឯណាប្រពន្ធខ្ញុំ ១៩៧៥
៨ រឿងភ្នំពរកូន
៩ រឿងសេះសមុទ្រ(មិនទាន់បានបញ្ចាំង) ៕ ភូមិន្ទ (ប្រភព វីគីភីឌា)

ជីវប្រវត្តិសង្ខេបរបស់លោកស្រី វីរៈ តារា និង ស្នាដៃមួយចំនួន