កីឡាករ​វ័យ​១៨​ឆ្នាំ​មួយ​រូប​បដិសេធ​ការ​ចង់​បាន​របស់​ Real Madrid និង​ Chelsea

កីឡាករ​វ័យ​១៨​ឆ្នាំ​សញ្ជាតិ​ក្រូអាត​មួយ​រូប​ដែល​លេង​នៅ​ក្លឹប​ Dinamo Zagreb គឺ​កីឡាករ​ Ante Coric បាន​ឲ្យ​ដឹង​ថា​រូប​គេ​បាន​សម្រេច​ចិត្ត​បដិសេធ​ការ​ចង់​បាន​របស់​ក្លឹប​ Real Madrid និង​ Chelsea ចំពោះ​រូប​គេ​ ។

ដោយ​ Ante Coric បាន​ប្រាប់​ 24sata ថា​ « ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​ណាស់​ដែល​ Real Madrid និង​ Chelsea ចង់​បាន​រូប​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​នោះ​ទេ​ ព្រោះ​ពួក​គេ​ប្រាកដ​ជា​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​លេង​នៅ​ក្លឹប​ផ្សេង​ក្រោម​កិច្ច​សន្យា​ខ្ចី​ជើង​ជាក់​ជា​មិន​ខាន​ » ។

Ante Coric បាន​បន្ថែម​ថា​ « ដូចនេះ​ខ្ញុំ​គិត​ថា​ការ​ស្នាក់​នៅ​បន្ត​គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ល្អ​ ខ្ញុំ​ចង់​មាន​ឱកាស​លេង​បាន​ទៀង​ទាត់​ហើយ​ពេល​នេះ​ Dinamo Zagreb បាន​សន្យា​ជាមួយ​ខ្ញុំ​ ខ្ញុំ​ចង់​ក្លាយ​កីឡាករ​ដ៏​សំខាន់​សម្រាប់​ក្រុម​ បើ​សិន​ជា​មាន​អ្នក​គាំទ្រ​ជា​ច្រើន​គាំទ្រ​ខ្ញុំ​ចង់​លេង​នៅ​ទី​នេះ​រហូត​ដល់​ខ្ញុំ​បញ្ចប់​អាជីព​បាល់​ទាត់​តែ​ម្ដង​ » ។

គួរ​រំលឹក​ថា​ Ante Coric បាន​ព្រលយ​ថា​រូប​ចង់​ចាក​ចេញ​ពី​ក្លឹប​ Dinamo Zagreb ព្រោះ​តែ​មិន​បាន​លេង​ទៀង​ទាត់​ដែល​ធ្វើ​ឲ្យ​ក្លឹប​ជា​ច្រើន​សុទ្ធ​តែ​ចង់​បាន​រូប​គេ​ជា​ពិសេស​គឺ​ Real Madrid និង​ Chelsea តែ​ម្ដង​ តែ​យ៉ាង​ណា​ទី​បំផុត​ក្លឹប​ Dinamo Zagreb ក៏​បាន​បញ្ចុះ​បញ្ចូល​កីឡាករ​ឲ្យ​ស្នាក់​នៅ​បាន​ដោយ​ជោគជ័យ​ ។

តោះ​សូម​ទស្សនា​សមត្ថភាព​នៃ​កាេ​លេង​របស់​ Coric ទាំង​អស់​គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​វ័យ​១៨​ឆ្នាំ​មួយ​រូប​បដិសេធ​ការ​ចង់​បាន​របស់​ Real Madrid និង​ Chelsea已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: