អ្នក​លេង​ ​Facebook ជាច្រើន​កំពុង​ចាប់​អារម្មណ៍​លើ​តារា​សម្ដែង​ខ្មែរ​ម្នាក់​ដែល​មាន​មុខ​មាត់​ស្រដៀង​ Alien សង្ហា​ ក្នុង​រឿង​សង្សារ​ខ្ញុំ​​ជា​មនុស្ស​ភព​ផ្កាយ

កាល​ពី​ពេល​ថ្មី​នេះ​អ្នក​លេង​ Facebook ជា​ច្រើន​បាន​​ចាប់​អារម្មណ៍​ជាមួយ​នឹង​រូប​មួយ​សន្លឹក​ដែល​ជា​ការ​ប្រៀប​រវាង​តារា​សម្ដែង​ខ្មែរ​ម្នាក់​ជាមួយ​នឹង​តារា​​សម្ដែងកូរ៉េ​​ដ៏​ល្បី​ល្បាញ​គឺ​លោក KimSooHyun ដែល​មនុស្ស​ជា​ច្រើន​ស្គាល់​ថា ជា​ Alien សង្ហា​តាម​រយៈ​ការ​សម្ដែង​ខ្សែភាពយន្ត​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភពផ្កាយ” ឬ “My Love from the Star” ដែល​​ពួក​គេ​ទាំង ២ នាក់​មាន​មុខមាត់​ស្រដៀង​គ្នា ។

តារា​សម្ដែង​ខ្មែរ​ដែល​មាន​មុខ​មាត់​ស្រដៀង​ទៅ​នឹង​លោក Kim SooHyun ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ពិត​ថា តេង ហ៊តណារ៉ុង ដែល​ជា​អតីត​បេក្ខភាព​នៃ​កម្មវិធី Freshie girls and boys ជ័យលាភី​លេខ ៣ រដូវ​កាល​ទី ១៣៕

តាម​រយៈ​រូបភាព​មួយ​សន្លឹក​នោះ​គេ​បាន​ឃើញ​មនុស្ស​ជា​ច្រើន​បាន​ទៅ​បញ្ចេញ​មតិ​របស់​ខ្លួន​ ហើយ​ម្នាក់​ក្នុង​ចំណោម​​នោះ​បាន​បញ្ចេញ​មតិ​ថា​ “ពិត​ជា​ដូច​ខ្លាំង​ណាស់” ចំណែក​​ឯ​អ្នក​លេង​ ​Facebook ​ម្នាក់​ទៀត​ក៏​បាន​បញ្ចេញ​មតិ​ផង​ដែរ​ថា ” មិន​សូវ​ជា​ដូច​ខ្លាំង​នោះ​ទេ គ្រាន់​តែ​ស្រដៀង ប៉ុន្តែ​តារា​ខ្មែរ​ស្អាត​មួយ​បែប” ៕

តោះ​ទៅ​ទស្សនា​រូបភាព​របស់​គាត់​ទាំង​អស់​គ្នា​ទៅ​មើល​ថា​តើ​ពិត​ជា​ស្រដៀង​មែន​ដែរ​ឬ​ទេ ?

ប្រភពរូបថត ៖ Facebook ()
អត្ថបទ ៖ ជលស័យ

  • អ្នក​លេង​ ​Facebook ជាច្រើន​កំពុង​ចាប់​អារម្មណ៍​លើ​តារា​សម្ដែង​ខ្មែរ​ម្នាក់​ដែល​មាន​មុខ​មាត់​ស្រដៀង​ Alien សង្ហា​ ក្នុង​រឿង​សង្សារ​ខ្ញុំ​​ជា​មនុស្ស​ភព​ផ្កាយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: