អ្នកចង់ទិញ​ស្មាតហ្វូន​ស៊ីម​ពីរ កម្លាំង​ខ្លាំង តម្លៃ​ត្រឹមជាង 100$ ​អាច​ទិញ Redmi 3S Plus នេះ​បាន!

ប្រិយមិត្តប្រហែលជា ធ្លាប់បានដឹង និងបានឃើញស្មាតហ្វូន Xiaomi ម៉ូឌែល Redmi 3S ដែលបានប្រកាស ចេញកាលពីខែមិថុនា កន្លងទៅថ្មីនេះ ជាក់ជាមិនខាន ដោយវាមាន តម្លៃធូរថ្លៃត្រឹម 100$ ជាងប៉ុណ្ណោះ ហើយមកដល់ ថ្ងៃទីមួយខែតុលា ម្សិលមិញនេះ Xiaomi បានប្រកាសចេញ នូវស្មាតហ្វូនម៉ូឌែល ថ្មីមួយផ្សេងទៀតជំនួស Redmi 3S ដោយវាមាន ឈ្មោះថា Redmi 3S Plus ជាមួយរូបរាង ថ្មីស្រឡាង មានភាពទាក់ទាញ ដោយតួខ្លួនទាំងមូល ត្រូវបានស្រោបឡើង ពីលោហៈធាតុប្រណិត មិនចាញ់ស្មាតហ្វូន ថ្លៃៗប៉ុន្មាននោះទេ សាកសមបំផុតសម្រាប់ អ្នកដែលចង់បាន ស្មាតហ្វូនតម្លៃធូរ ថ្លៃយកមកប្រើប្រាស់ ជាមួយនឹងគុណភាព អាចទទួលយកបាន ឬទុកសាគួរ មួយក៏បាន។

Redmi 3S Plus មានវិមាត្រសរុប 139.3 x 69.60 x 8.5 មីលីម៉ែត្រ ជាមួយនឹងទម្ងន់ 144 ក្រាមប៉ុណ្ណោះ មានតួខ្លួនស្រោប ពីលោហៈធាតុប្រណិត ចែកចេញជា 3 ពណ៌គឺប្រផេះ ទឹកប្រាក់ និងទឹកមាស ដោយផ្នែកខាងស្ដាំ ម៉ាស៊ីនមានដូចជា ប៊ុតុងសម្លេង និងប៊ូតុង Power។ ចំនែកខាងឆ្វេងជា រន្ធដាក់ស៊ីមកាត ជាប្រភេទ Nano ស៊ីម ដោយប្រើប្រាស់ ស៊ីមកាតបានដល់ទៅ 2 ក្នុងពេលតែមួយ ថែមទាំងអាចប្រើប្រាស់ អ៊ីនធឺណែតសេវា 4G LTE បានយ៉ាងរហ័ស ថែមទៀតផង។ ចំនែកខាងក្រោមគឺ ជារន្ធស្រូបសម្លេង និងរន្ធ USB 2.0 ធម្មតា និងចុងក្រោយគេគឺរន្ធ បំពងសម្លេងស្ថិតនៅ ផ្នែកខាងក្រោយ ខ្នងតួម៉ាស៊ីន ពិសេសគឺសេនស័រ ស្កេនក្រយៅដៃនៅ ខាងក្រោមកែវលែនកាមេរ៉ា ដោយសេនស័រនេះគឺអាចដោះសោរ បានយ៉ាងរហ័ស ដោយចំនាយ ពេលត្រឹម 0.2 វិនាទី។

Loading...

Redmi 3S Plus មានអេក្រង់ទំហំ 5 អ៊ីញមានសមត្ថភាព បង្ហាញរូបភាពបាន ត្រឹមកម្រិត HD ឬ 720p ប៉ុណ្ណោះ ដោយ Xiaomi បានបំពាក់ឈីប CPU របស់ Qualcomm លេខ Snapdragon 430 ថ្មីនៅលើ ស្មាតហ្វូនមួយនេះ ជាប្រភេទ CPU Octa-core រត់ក្នុងល្បឿន 1.1GHz និងមាន RAM ទំហំ 2GB អមមកជាមួយនឹង អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 32GB និងអាចបន្ថែមមេម៉ូរីកាត ពីខាងក្រៅបាន 128GB បន្ថែម តាមរយៈរន្ធស៊ីមកាត ដោយអ្នកអាច ប្រើស៊ីមបាន 1 និងដាក់មេម៉ូរីកាត បានមួយ តែបើប្រើស៊ីមពីរ គឺមិនអាចបន្ថែម មេម៉ូរីកាតបាននោះទេ។ ជាងនេះទៅទៀត ផ្នែកកាមេរ៉ាក៏ គ្រាន់បើដែរ ដោយកាមេរ៉ាខាងមុខ របស់វាមានទំហំ 5 មេហ្គាភិចសែល អាចថតរូប និងវីដេអូបានច្បាស់ និងកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល អមមកជាមួយ គ្រាប់ភ្លើង LED សម្រាប់បាញ់ជំនួយ នៅពេលថតនៅ ទីកន្លែងមានពន្លឺទាប ឬពេលយប់ជាដើម ថែមទាំងអាចថត វីដេអូបានកម្រិត FullHD ឬ 1080p ផងដែរ។

អ្នកចង់ទិញ​ស្មាតហ្វូន​ស៊ីម​ពីរ កម្លាំង​ខ្លាំង តម្លៃ​ត្រឹមជាង 100$ ​អាច​ទិញ Redmi 3S Plus នេះ​បាន!

សម្រាប់ម៉ូឌែលមានពាក្យ Plus នៅពីក្រោយបែបនេះ ក៏នៅមានចំនុចពិសេស ផ្សេងទៀតសម្រាប់ទាក់ទាញ ចិត្តអតិថិជនផងដែរ ដោយវាគឺជាស្មាតហ្វូន ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Marshmallow ជំនាន់ 6.0.1 ចេញពីប្រអប់ ផ្ទាល់តែម្ដង ពិសេសវាមានថ្ម នៅក្នុងម៉ាស៊ីនទំហំ ដល់ទៅ 4100mAh ដែល Xiaomi អះអាងថាសម្រាប់ការ ប្រើប្រាស់សាមញ្ញទូទៅ គឺអាចប្រើប្រាស់ បានដល់ទៅ 2 ថ្ងៃ អរគុណទៅដល់ឈីប CPU ស៊េរីទាប និងអេក្រង់ដែល មិនសូវជាស៊ីថ្មខ្លាំង ហើយក៏អរគុណ ទៅដល់មុខងារ Quick Charge 3.0 របស់ Qualcomm ដែលអាចឲ្យយើង សាកថ្មចាប់ពី 0% ទៅ 70% ដោយចំនាយ ពេលត្រឹម 30 នាទី។ បច្ចុប្បន្នម៉ូឌែល Remid 3S Plus នេះនៅមិនទាន់ចេញ លក់ជាផ្លូវការនៅឡើយទេ តែនឹងចេញលក់យ៉ាងយូរ បំផុតសប្ដាហ៍ក្រោយ នេះឯងនៅស្រុកចិន ហើយក៏នឹងមកដល់ ស្រុកខ្មែរឆាប់ៗនេះផងដែរ ដោយតម្លៃក្នុង ទីផ្សារគឺ 143$ ប៉ុណ្ណោះ ដូច្នេះបើមកដល់ស្រុកខ្មែរ យ៉ាងហោចណាស់ក៏ 170$ ទៅ 180$ ដែរ។

អ្នកចង់ទិញ​ស្មាតហ្វូន​ស៊ីម​ពីរ កម្លាំង​ខ្លាំង តម្លៃ​ត្រឹមជាង 100$ ​អាច​ទិញ Redmi 3S Plus នេះ​បាន!

ប្រភព៖ cambo-report