សំណាង១ក្នុង១ពាន់​គ្រោះថ្នាក់ ព្រោះបញ្ជូន​មកពេទ្យ​ទាន់

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​​​សាច់ញាតិ​ដឹក​​បញ្ជូន​ មក​​កាន់​មន្ទី​រពេទ្យ​បង្អែកស្រុក​ថ្មពួក ដើម្បី​​​សង្គ្រោះ​បន្ទាន់ ព្រោះ​ពីសត្វ​ពស់វែក​ស្រកា​រ ចាស់​ចឹក​របួសយ៉ាងធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង ០​៣​រសៀល​​ថ្ងៃ​ទី​២៩ កញ្ញា ខណៈ​​​ជន​រង​គ្រោះ​ទៅ​​ចម្ការ ស្ថិត​ក្នុងភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ ។ ​ជន​រង​គ្រោះ​​ឈ្មោះ​ប៊ូ ប៉ូច ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ព្រៃវែង ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​ ​

​ប្រភព​​​បាន​បញ្ជាក់​ថា​​ នៅ​​ក្នុង​ភូមិ​​សាស្ត្រ​​​ស្រុក​ថ្មពួកខាងលើ គឺ​​សំបូរ​ទៅដោយ​សត្វ​សិរ​ពិស​ច្រើន​​ណាស់ ដូច្នេះ​គួរតែ​បងប្អូន​ ទៅ​ធ្វើស្រែចម្ការ ឬ​ក៏​ដើរ​ក្នុងភូមិ​ ពេល​ថ្ងៃ​ឬ​យប់ ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន ។

លោក​កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​​ឱ្យដឹងថា ​​​ក្រោយ​ពី​ពស់​ចឹក​ជនរងគ្រោះក៏មាន​អាកា​រៈ​ធ្ងន់ធ្ងរ គាត់​មិនដឹង​ខ្លួន​ទេ តែ​ដោយ​បានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យនៅ​ទីនោះ ​​ជន​រង​គ្រោះ​ អាច​ធូរស្បើយ​ឡើង​វិញ​ ។ ​ជាមួយ​គ្នា​នោះ​ លោក​ប្រធាន​មន្ទីរ សុខាភិបាល​ខេត្ត ក៏​បាន​ផ្តាំផ្ញើ​និង​អំពាវនាវ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ ប្រសិនជា​មាន​សត្វ​សិរ​ពិស​ចឹក​ ឬ​ខាំ ត្រូវ​រួសរាន់​ដឹក​ជន​រង​គ្រោះ មក​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ​ដើម្បី​គ្រូពេទ្យ​ជួយ​ព្យាបាល ព្រោះ​សត្វ​មាន​ពិស​ខាំ ឬ​ចឹក​ពិសេស​គឺ​សត្វ​ពស់​នេះ គឺ​ឲ្យ​តែ​យឺត​ពេល​ជន​រង​គ្រោះ​ នឹង​បាត់បង់​ជីវិត​ ៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា កាលពី​ថ្ងៃទី២៩ កញ្ញា ២០១៦នេះដូចគ្នា ​ស្ថិតត្រង់ចំណុចទំនប់បង្ហៀរទឹក ក្និងភូមិដំណាក់កកោះ ឃុំសំរោង​លើ ​ស្រុក​អង្គ​ស្នួល ​​ខេត្តកណ្តាល  ។

ជនរងគ្រោះទាំង៥នាក់ ១-ឈ្មោះផាត់ ចិន ភេទប្រុស ​(អ្នកបើក) ២-ឈ្មោះសាយ ពេញ (ប្រពន្ធ) ៣-ឈ្មោះចិន ប៊ុនភី អាយុ៤ឆ្នាំ (កូន) ៤-ឈ្មោះចិន ប៊ុនថា ភេទប្រុស អាយុ២ឆ្នាំ (កូន) និង៥-ឈ្មោះ ចិន ប៊ុនថេត ភេទប្រុស អាយុ១ឆ្នាំ (កូនបាត់ខ្លួន) ពួកគេមានទីលំនៅ​ក្នុងភូមិ‌‌ព្រែកឃុំចំប៉ីស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូ១គ្រឿង​ម៉ាក​គុបមូល ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។

ប្រភពបន្តថា ​ជនរងគ្រោះឈ្មោះ​ផាត់ ចិន បានបើកម៉ូតូ១គ្រឿង​ម៉ាកគុបមូល បានឌុបប្រពន្ធនិងកូនចំនួន​៤នាក់​ ដោយបើកឆ្លងកាត់ផ្លូវស្ពាន​ទំនប់បង្ហៀរទឹក ដើម្បី​មក​លេង​ឪពុកម្តាយ នៅភូមិត្រពាំកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ លុះមក​ដល់ទំនប់បង្ហៀរទឹក ក៏រអិលបានដួលម៉ូតូធ្លាក់ចូល​អូរ ធ្វើ​ឱ្យ​ក្មេង​ម្នាក់​ឈ្មោះចិន ប៊ុនថេត ចាប់មិនទាន់ ក៏ធ្លាក់ចូលអូរបាត់តែម្តង ។ ​

​ករណីនេះ កម្លាំងនគរបាលប៉ុស្តិ៍សំរោងលើបានទទួលព័ត៌មាននៅម៉ោង០៦ព្រឹកថ្ងៃទី៣០ កញ្ញា ២០១៦ រហូតដល់ម៉ោង០៨ និង១០នាទី កម្លាំងសម្ថកិច្ចនិងប្រជាពល​រដ្ឋ​​កំពុងតាមរក តែពុំទាន់ឃើញម៉ូតូ និងក្មេងនោះទេ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សំណាង១ក្នុង១ពាន់​គ្រោះថ្នាក់ ព្រោះបញ្ជូន​មកពេទ្យ​ទាន់

សំណាង១ក្នុង១ពាន់​គ្រោះថ្នាក់ ព្រោះបញ្ជូន​មកពេទ្យ​ទាន់

សំណាង១ក្នុង១ពាន់​គ្រោះថ្នាក់ ព្រោះបញ្ជូន​មកពេទ្យ​ទាន់

សំណាង១ក្នុង១ពាន់​គ្រោះថ្នាក់ ព្រោះបញ្ជូន​មកពេទ្យ​ទាន់

សំណាង១ក្នុង១ពាន់​គ្រោះថ្នាក់ ព្រោះបញ្ជូន​មកពេទ្យ​ទាន់