អត់កំណើតណាស់ ធ្វើការជាមួយគេលួចរបស់គេ

ខេត្តសៀមរាប ៖ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់ផ្ទះ​សំណាក់​យីហោ «​អ៊ឹ​ង ឡុ​ង​» បន្ទាប់​ពី​ត្រូវ​បាន​បុគ្គលិក​របស់​ខ្លួន ចូល​លួច​ទ្រព្យសម្បត្តិ​ មាន​តម្លៃ​អស់​ជា​ច្រើន​ម៉ឺន​ដុល្លារ ខណៈ​ដែល​ម្ចាស់ផ្ទះ​យក​ចង្ហាន់​ ទៅ​វត្ត​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ហើយ​ជនសង្ស័យ​បានរ​ត់ទៅ​សំងំ​នៅ​ ខេត្តបាត់ដំបង​។

កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌​ នៃ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​ទៅ​សហការ​ ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេ​តុ្ត​បាត់ដំបង រហូត​ឈាន​ ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្តង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ស្ថិត​ក្នុងផ្ទះ​សំណាក់ «​អ៊ឹ​ង ឡុ​ង​» ក្នុងភូមិ​ដក​ពោ​ធ៌ សង្កាត់​ស្ល​ក្រាម ខេត្តសៀមរាប ។​ម្ចាស់ផ្ទះ​ឈ្មោះ​គាត សុខ​លាង ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ចំណែក​បុគ្គលិក​ ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ស្រុ​ន រតនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​កម្មករ​ផ្ទះសំណាក់​ខាងលើ ។

ប្រភព​បញ្ជាក់​បន្ថែម​ថា​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ ដែល​ជនសង្ស័យ​យក​ ទៅ​ទាំង​អស់នោះ​រួម​មាន​ប្រាក់​រៀល​ ៣​លាន​រៀល​.​ប្រាក់​ដុល្លារ​ ៧០០​ដុល្លារ​ខ្សែដៃ​ពេជ្រ​១​ខ្សែ ខ្សែ​ក​ផ្លា​ទី​ន​១ ខ្សែ​សរុប​ប្រាក់​ស្មើ​៤​ពាន់​ដុល្លារ ចិញ្ចៀនពេជ្រ​៣​វង់ ទូរស័ព្ទ​២​គ្រឿង ។

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

យ៉ាងណាមិញ ករណីចោរលួចនេះក៏ទើបតែកើតឡើងផងដែរ នៅព្រះសីហនុ ដែលកម្លាំងនគរបាលខេត្តព្រះសីហនុ នៅក្នុងបន្ទប់ជួលផ្ទះសំណាក់ ឡូរ៉ូប៉ាក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ANG SISHiSH CHALIHA ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអាជីវករនៅស្រុក មកស្នាក់នៅបន្ទប់ខាងលើ ដោយឡែកជនសង្ស័យឈ្មោះ សេង ស្រីរត្ន័ អាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុម៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ជនសង្ស័យបានធ្វើសកម្មភាពលួចយកប្រាក់ និងទូរសព្ទ័ដៃទុកនៅលើតុ ពេលជនរងគ្រោះដេក់លក់។ បើតាមលោកស្នងការ វត្ថុតាងចាប់យកបានវិញរួមមាន ទូរសព្ទ័ដៃម៉ាក MOTOROLA ពណ៌ស និងប្រាក់ចំនួន៥០០$។ បច្ចុប្បន្នជនសង្ស័យខាងលើ ជំនាញកសាងសំណុំរឿងបញ្ជូនទៅជំនាញនៃស្នងការ ដើម្បីបន្តនិតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អត់កំណើតណាស់ ធ្វើការជាមួយគេលួចរបស់គេ

អត់កំណើតណាស់ ធ្វើការជាមួយគេលួចរបស់គេ

អត់កំណើតណាស់ ធ្វើការជាមួយគេលួចរបស់គេ