មិនគួរសោះ! ម៉ូតូ១​គ្រឿងជិះ​ដល់ ​៥នាក់​មកឆ្លង​ស្ពាន នេះ​ពេល​យប់

ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​​ កាលពីយប់ថ្ងៃទី២៩ កញ្ញា ២០១៦ ​ស្ថិតត្រង់ចំណុចទំនប់បង្ហៀរទឹក ក្និងភូមិដំណាក់កកោះ ឃុំសំរោង​លើ ​ស្រុក​អង្គ​ស្នួល ​​ខេត្តកណ្តាល ខណៈមួយគ្រួសារមានគ្នា៥នាក់ (ឪពុក ប្រពន្ធ និងកូន) ជិះម៉ូតូមួយគ្រឿងក៏រអិលដួលចូល​អូរទឹក បណ្តាល​ឱ្យ​ក្មេងប្រុសលង់បាត់ម្នាក់ ។

ជនរងគ្រោះទាំង៥នាក់ ១-ឈ្មោះផាត់ ចិន ភេទប្រុស ​(អ្នកបើក) ២-ឈ្មោះសាយ ពេញ (ប្រពន្ធ) ៣-ឈ្មោះចិន ប៊ុនភី អាយុ៤ឆ្នាំ (កូន) ៤-ឈ្មោះចិន ប៊ុនថា ភេទប្រុស អាយុ២ឆ្នាំ (កូន) និង៥-ឈ្មោះ ចិន ប៊ុនថេត ភេទប្រុស អាយុ១ឆ្នាំ (កូនបាត់ខ្លួន) ពួកគេមានទីលំនៅ​ក្នុងភូមិ‌‌ព្រែកឃុំចំប៉ីស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូ១គ្រឿង​ម៉ាក​គុបមូល ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។

ប្រភពបន្តថា ​ជនរងគ្រោះឈ្មោះ​ផាត់ ចិន បានបើកម៉ូតូ១គ្រឿង​ម៉ាកគុបមូល បានឌុបប្រពន្ធនិងកូនចំនួន​៤នាក់​ ដោយបើកឆ្លងកាត់ផ្លូវស្ពាន​ទំនប់បង្ហៀរទឹក ដើម្បី​មក​លេង​ឪពុកម្តាយ នៅភូមិត្រពាំកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ លុះមក​ដល់ទំនប់បង្ហៀរទឹក ក៏រអិលបានដួលម៉ូតូធ្លាក់ចូល​អូរ ធ្វើ​ឱ្យ​ក្មេង​ម្នាក់​ឈ្មោះចិន ប៊ុនថេត ចាប់មិនទាន់ ក៏ធ្លាក់ចូលអូរបាត់តែម្តង ។ ​

​ករណីនេះ កម្លាំងនគរបាលប៉ុស្តិ៍សំរោងលើបានទទួលព័ត៌មាននៅម៉ោង០៦ព្រឹកថ្ងៃទី៣០ កញ្ញា ២០១៦ រហូតដល់ម៉ោង០៨ និង១០នាទី កម្លាំងសម្ថកិច្ចនិងប្រជាពល​រដ្ឋ​​កំពុងតាមរក តែពុំទាន់ឃើញម៉ូតូ និងក្មេងនោះទេ ។

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា កាលពីថ្ងៃទី ២៩ កញ្ញា ដូចគ្នានេះដែរ ក៏មានករណី ក្នុងនោះមាន ២៩នាក់ពុលធ្ងន់ធ្ងរ។

នៅក្នុងនោះ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន៤៥នាក់ រស់នៅភូមិចំនួន៣ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចប្រាប់ថា មានអាការៈមិនស្រួល រហូតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារពុលក្តាមប្រៃ ក្រោយពួកគេហូបរួច នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់នៅព្រឹកព្រលឹមថ្ងៃទី៣០ ខែកញ្ញា នេះថា «ប្រជាពលរដ្ឋចំនួន៤៥នាក់ ក្នុងនោះស្រី៣១នាក់មាន អាការៈរាគ ក្អួតចង្អោរ ល្ហិតល្ហៃក្នុងខ្លួន រស់នៅភូមិកំផ្លាក់១៩នាក់ មានស្រី១៧នាក់ ភូមិបន្ទាយ២៤នាក់មាន ស្រី១៧នាក់ និងភូមិស្យាអំពិល២នាក់»។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ក្រោយទទួលបានព័ត៌មានភ្លាម លោកអភិបាលស្រុកបានចាត់គ្រូពេទ្យស្រុក កម្លាំងនគរបាលដឹកនាំដោយអធិការ ចុះជួយសង្គ្រោះនៅមូលដ្ឋានផ្ទាល់ រីឯអ្នកមានអាការៈធ្ងន់។

មាន២៩នាក់ ត្រូវបានគ្រូពេទ្យដឹកបញ្ជូនរថយន្តសង្រ្គោះ ទៅព្យាបាលនៅមន្ទីរស្រុក២៦នាក់ និង៣នាក់ទៀត ត្រូវក្រុមគ្រុមគ្រួសារដឹកយកទៅសង្រ្គោះពេទ្យភ្នំពេញ។

ដោយឡែក ជនរងគ្រោះចំនួន១៦នាក់ បានព្យាបាលនៅផ្ទះខ្លួនឯង។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើប្រជាពលរដ្ឋទាំងនេះ ពុលក្តាមប្រៃដោយសារជាតិអ្វីនោះ ដោយរង់ចាំការពិនិត្យ និងធ្វើតេស្តសំណាកទាំងនោះសិន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនគួរសោះ! ម៉ូតូ១​គ្រឿងជិះ​ដល់ ​៥នាក់​មកឆ្លង​ស្ពាន នេះ​ពេល​យប់

មិនគួរសោះ! ម៉ូតូ១​គ្រឿងជិះ​ដល់ ​៥នាក់​មកឆ្លង​ស្ពាន នេះ​ពេល​យប់

មិនគួរសោះ! ម៉ូតូ១​គ្រឿងជិះ​ដល់ ​៥នាក់​មកឆ្លង​ស្ពាន នេះ​ពេល​យប់

មិនគួរសោះ! ម៉ូតូ១​គ្រឿងជិះ​ដល់ ​៥នាក់​មកឆ្លង​ស្ពាន នេះ​ពេល​យប់