កំហុស​ទាំង​៣​នេះ​ដែល​អ្នក​មិន​គួរ​ធ្វើ​ ពេល​កំណត់​គោលដៅ​អ្វី​មួយ​

ការកំណត់គោលដៅអាចជារឿងសំខាន់មួយដែរ ដើម្បីទទួលបានភាពជោគជ័យកម្រិតអស្ចារ្យមួយ ហើយអ្នកត្រូវតែធ្វើសកម្មភាពដើម្បីឈានទៅដល់ការសម្រេចបានតាមបំណងទាំងនោះ តែជួនកាលអ្នកក៏បង្កកំហុសតូចតាច១ចំនួនដែលរាំងស្ទះអ្នកមិនអាចឈានដល់ការសម្រេចគោលដៅបានទាំងអស់ ហើយអ្នកមិនដឹងថាមកពីអ្វី ដូច្នោះតោះមកមើលកំហុសទាំង៣យ៉ាងនោះ

1ដាក់គោលដៅច្រើនពេក ៖

អ្នកត្រូវដឹងថា អ្នកមានពេលត្រឹម២៤ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃ ហើយថាមពល(Will Power)របស់អ្នកមានកំណត់ ដូច្នោះអ្នកត្រូវផ្តោតលើគោលដៅសំខាន់តែ១ឬ២ប៉ុណ្ណោះបានហើយ ។ បើសិនជាអ្នកដាក់គោលដៅច្រើន អ្នកនឹងបែកចែកថាមពលរបស់អ្នកទៅធ្វើគោលដៅជាច្រើនទាំងនោះ ទាំងមិនបានផ្តោតលើគោលដៅសំខាន់បំផុតក្នុងជីវិតរបស់អ្នក ដូចនេះអ្នកមិនអាចធានាបានទេថា អ្នកអាចសម្រេចគោលដៅទាំងអស់នោះបាន ផ្ទុយទៅវិញ អ្នកគួរយកថាមពលឬហៅថាWill Power របស់អ្នកដែលមាន ផ្តោតតែលើរឿងសំខាន់បំផុតរបស់អ្នកជាមុនសិន ធ្វើវារហូតបានសម្រេចសិន ចាំទៅធ្វើរឿងសំខាន់ទី២បន្ទាប់ ។

2អ្នកស្វែងរកការលើកទឺកចិត្តក្រៅខ្លួន តែបែរជាមិនរកការលើកទឹកចិត្តពីក្នុងខ្លួន ៖

វាជាកំហុស១ផងដែរ បើសិនជាអ្នកដាក់គោលដៅព្រោះតែអ្នកដទៃលើកទឹកចិត្តអ្នកឲ្យធ្វើ ហើយខ្លួនអ្នកមិនមានអារម្មណ៍ពុះកញ្ជ្រោលចង់បានវានោះ ។ ដោយសារតែការសម្រេចគោលដៅគឺជាការទទួលបានសមិទ្ធផល១ដែលយើងចង់បាន ដូចនោះបើសិនជាអ្នកដាក់គោលដៅដោយផ្អែកលើការលើកទឹកចិត្តពីខាងក្រៅ១០០%នោះ អ្នកនឹងមិនប្រឹងដើម្បីសម្រេចវានោះទេ ។ អ្នកត្រូវដាក់គោលដៅណាដែលចេញពីចិត្ត ថាអ្នកពិតជាចង់បានវា ហើយរាល់ពេលដែលអ្នកនឹកដល់គោលដៅនេះ អ្នកនឹងមានអារម្មណ៍ថារីករាយនឹងធ្វើវា ។

3ដាក់គោលដៅទាំងខ្លួនមិនជឿថា ខ្លួនឯងអាចធ្វើបាន ៖

វាជាកំហុសធំបំផុតក្នុងការដាក់គោលដៅ បើសិនជាអ្នកដាក់គោលដៅហើយមិនជឿលើខ្លួនឯង អ្នកនឹងអាចសម្រេចបានឡើយ ព្រោះក្នុងចិត្តអ្នកបានប្រាប់អ្នករួចទៅហើយថា វាមិនអាចទៅរួច ផ្ទុយទៅវិញអ្នកត្រូវប្តូរចំណុចនេះ ដោយបង្កើនការលើកទឹកចិត្តខ្លួនឯងថា អ្នកអាចធ្វើបាន ពេលនោះអ្នកប្រាកដជាអាចសម្រេចបាន ។ មាន២ជម្រើស ទី១ អ្នកនិយាយថា អ្នកធ្វើមិនបាន រួចក៏បោះបង់ចោល ទី២ អ្នកជឿថាអ្នកអាចធ្វើបាន រួចអ្នកនឹងបញ្ចេញសកម្មភាពដើម្បីសម្រេចវា ~ ជ្រើសរើសមួយណាវាជាជម្រើសរបស់អ្នក ។
ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖ បរទេស

  • កំហុស​ទាំង​៣​នេះ​ដែល​អ្នក​មិន​គួរ​ធ្វើ​ ពេល​កំណត់​គោលដៅ​អ្វី​មួយ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:បច្ចេកវិទ្យា
Tags: