៣វិធី​ងាយ​ៗ​ដើម្បី​សម្អាត​ជ្រញ់​ឲ្យ​ជ្រះ​​ផ្សិត​និង​មេរោគ​ផ្សេង​ៗ

ស្ត្រី​មេ​ផ្ទះ​ជា​ច្រើន​ប្រហែល​ជា​ធ្លាប់​ជួប​ សម្រាប់​បញ្ហា​ជ្រញ់​ដែល​យើង​ប្រើ​កាប់​ឬ​ចិញ្ច្រាំ​អាហារ​រាល់​ថ្ងៃ ខាំ​ជាប់​ផ្សិត​និង​មេរោគ​ផ្សេង​ៗ ហើយ​មិន​ដឹង​ថា​ត្រូវ​លាង​ជម្រះ​បែប​ណា​ឲ្យ​ជ្រះ​ស្អាត។ ដូច្នេះ​ថ្ងៃ​នេះ​យើង​មក​ស្វែង​យល់​ពី​វិធី​សម្អាត​ជ្រញ់​ងាយ​ៗ​ទាំង​អស់​គ្នា។

 

៣វិធី​ងាយ​ៗ​ដើម្បី​សម្អាត​ជ្រញ់​ឲ្យ​ជ្រះ​​ផ្សិត​និង​មេរោគ​ផ្សេង​ៗ

 

១. ប្រើ​ក្រូច​ឆ្មារ៖ ហាន់​ក្រូច​ឆ្មារ​ជា​ចំណិត​តូច​ៗ ច្របាច់​ទឹក​លើ​ជ្រញ់​ ហើយ​យក​សម្បក​ក្រូច​ឆ្មារ​មក​ខាត់​សព្វ​លើ​ជ្រញ់ រួច​ហើយ​ទុក​ចោល​ប្រមាណ​២០នាទី ទើប​លាង​ទឹក​ជម្រះ​ចេញ​និង​យក​ទៅ​ហាល​ឲ្យ​ស្ងួត​មុន​យក​ទុក។

 

២. ប្រើ​ទឹក​ខ្មេះ៖ ចាក់​ទឹក​ខ្មេះ​ឲ្យ​សព្វ​លើ​ជ្រញ់ រួច​យក​កាំបិត​មក​កោស​នៅ​បរិវេណ​ដែល​មាន​ផ្សិត​ជាប់។ បន្ទាប់​ពី​នោះ​ត្រូវ​លាង​ជ្រញ់​នឹង​ទឹក​ក្ដៅ យក​ទៅ​ហាល​ឲ្យ​ស្ងួត​សឹម​យក​ទុក។

៣. ប្រើ​ម្សៅ​បេកឃីង​សូដា (Baking Soda)៖ យក​ម្សៅ Baking Soda មួយ​ស្លាប​ព្រា​បាយ​មក​លាយ​ជាមួយ​ទឹក​ប្រមាណ ៨០០មីលីលីត្រ កូរ​ឲ្យ​ចូល​គ្នា​រួច​យក​មក​លាប​ពី​លើ​ជ្រញ់។ ប្រើ​ច្រាស​ឬ​កាំបិត​កោស​កន្លែង​ដែល​មាន​ផ្សិត បន្ទាប់​មក​យក​ទៅ​លាង​នឹង​ទឹក​ស្អាត រួច​ហាល​ឲ្យ​ស្ងួត សឹម​យក​ទៅ​ទុក ៕

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ howlife

  • ៣វិធី​ងាយ​ៗ​ដើម្បី​សម្អាត​ជ្រញ់​ឲ្យ​ជ្រះ​​ផ្សិត​និង​មេរោគ​ផ្សេង​ៗ已关闭评论
  • 36 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ជីវិតនិងសង្គម