ផលប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃដែលស្ត្រីមានគភ៌ត្រូវប្រយ័ត្ន

6 Videos


សុភាពនារីទាំងឡាយតែងតែងមានការព្រួយបារម្ភពីសុខភាពទារកនៅក្នុងផ្ទៃដោយនាងមិនសូវយល់ដឹងថាតើគួរធ្វើយ៉ាងណាដើម្បីត្រៀមខ្លួនធ្វើជាមាតាដ៏ល្អសម្រាប់ទារកមិនទាន់កើតនោះ ។ អ្នកជំនាញខាងថែទាំទារកបានផ្ដល់គន្លឹះមួយចំនួនដើម្បី ចៀសវាងពីផលប៉ះពាល់ដែលមានដូចខាងក្រោម ៖

កុុំប្រើខ្ទះឆ្នាំងដែលលាបពណ៌ បើតាមអ្នកជំនាញ់ខាងលើបានអះអាងថាស្ត្រីមានគភ៌មិនគួរប្រើខ្ទះឬឆ្នាំងដែលមានលាបពណ៍មានជាតិគីមីនោះទេ ថី្វត្បិតតែថ្នាំទាំងនោះធន់នឹងកម្ដៅក៏ដោយពីព្រោះសារជាតិគីមីប៉ះពាល់ដល់់ការវិវឌ្ឍរបស់ទារកក្នុងផ្ទៃបាន ។

ដើម្បីចៀសវាងបញ្ហានេះស្ត្រីមានគភ៌ទាំងឡាយចាំបាច់ត្រូវប្រើខ្ទះដែលមិនមានលាបថ្នាំពណ៌គ្ួរតែប្រើខ្ទះដែលលាតសុទ្ធ ។ ធ្វើការងារផ្ទះសុភាពនារីមានគភ៍ទាំងឡាយគួរតែប្រគល់ការងារផ្ទះរបស់ខ្លួនឬអ្នកផ្សេងវិញព្រោះគេសង្កេតឃើញថាមានកម្ទេចធូលីលាយជាតិគីមីច្រើនណាស់នៅក្នុងបរិវេណផ្ទះនីមួយៗពេលយើងបោសសម្អាតវានោះ ។

គ្រឿងសង្ហារិមតុបតែងផ្ទះការប្រើផ្ទាំងវាំងននថ្មីសម្រាប់ដាក់លម្អផ្ទះសម្បែងនៅតាមបង្អួចឬបន្ទប់នានាសម្រាប់បរិស្ថានរស់នៅថ្មីចំពោះកូននោះវាល្អមែនហើយ តែតាមការសិក្សាបានបញ្ជាក់ថារបស់ទាំងអស់នោះក៏មានសារធាតុគិមីដែលប្រើសម្រាប់ផលិត របស់របរទាំងអស់នោះដែរ ។ ដូច្នេះវានៅតែមានផលប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃដដែល ។

សត្វឆ្មាស្ត្រីមិនគួរនៅជិតសត្វឆ្មា និងលាមករបស់វាឡើយ ព្រោះវាអាចបង្កឲ្យឆ្លងព្រូនឆ្មាដែលអាចធ្វើឲ្យទារកមិនគ្រប់លក្ខណះ។ ការបរិភោគបន្លែឆៅនិងសាច់ឆៅក៏អាចធ្វើឲ្យកើតព្រូននិងជំងឺយាយីដល់ទារកនៅក្នុងផ្ទៃដែរ ។

អាហារវេចខ្ចប់ប្រើថង់ប្លាស្ទិកឬកំប៉ុងវាមិនល្អឡើយដែលស្ត្រីទាំងឡាយទទួលទានអាហារវេចខ្ចប់ដោយថង់ប្លាស្ទិកឬកំប៉ុងលោហៈនានានោះ ។ សម្ភារទាំងនោះក៏មានជាតិគីមីម្យា៉ងឈ្មោះថា ប៊ីសផែណុល ។

ថ្នាំលាប ឬថ្នាំបាញ់ពណ៌ក្រុមអ្នកវិទ្យាសាស្ត្រផ្ដល់អនុសាសន៍ថាមិនត្រូវប្រើថ្នាំលាបពណ៌ឬបាញ់សណ្ឋានជាវត្ថុរាវនោះឡើយព្រោះវាមានសារធាតុគីមី ដែលអាចធ្វើឲ្យស្រូបចូលទៅសរសៃឈាមមនុស្សបានតាមការដកដង្ហើមស្រូបក្លិនចូល ។ វាអាចបង្កផល ប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមនានានិងបង្ហាញ់ចេញតាមរោគសញ្ញានានាដូចជា វិលមុខ ឈឺក្បាលជាដើម ។

ម្សៅលាបមុខនិងផាត់មុខគេបានរកឃើញថាក្នុងចំណោមផលិតផលម្សៅលាបមុខចំនួន ៥ ប្រភេទ គឺមាន ៤ ប្រភេទទៅហើយដែលបង្កឲ្យមានជំងឺផ្នែកស្បែក ឬ រមាស់ស្បែកលើផ្ទៃមុខ ។ ផលិតផលទាំងនោះមានដូចជាម្សៅលាបមុខ ក្រែមលាបបបូរមាត់និងថ្នាំលាបក្រចកជាដើមដែលសុទ្ធសឹងតែមានផលប៉ះពាល់យូអង្វែងដល់ទារកក្នុងផ្ទៃ ។

ប្រើថ្នាំបំបាត់ការឈឺចាប់ ស្ត្រីមានគភ៌ត្រូវគេផ្ដល់ដំន្មានថាមិនគួរប្រើប្រាស់ថ្នាំដែលមានសារធាតុដូចជាអីុបូប្រូហ្វង់ទេ ដោយវាបណ្ដាលឲ្យមានគ្រោះថ្នាក់នៃការរលូតកូន បាន ។ អ្នកជំនាញបានបញ្ជាក់ថាការប្រើថ្នាំប៉ារ៉ាសេតាម៉ុលក្នុងករណីចាំបាច់ វាប៉ះ ពាល់តិចត្ួចទេ ។ តែយ៉ាងណាគួរចៀសវាងថ្នាំបំបាត់ការឈឺចាប់ដែលមានស្រោមរលោងស្រោបពីខាងក្រៅ ៕