ទស្សនា​សមត្ថភាព​នៃ​ការ​លេង​របស់​កីឡាករ​រូប​នេះ​តិច​មើល​ តើ​គេ​សាក​សម​លេង​នៅ​ឈុត​ធំ​ Barcelona បាន​ហើយ​ឬ​នៅ​ ?

Alen Halilovic គឺជាខ្សែបម្រើសញ្ជាតិក្រូអាតមួយរូបដែលក្លឹប Barcelona ប្រជែងជាមួយក្លឹបជាច្រើនទម្រាំទិញបានរូបគេបានពីក្លឹប Dynamo Zagreb កាលពីឆ្នាំ២០១៤ ។

តែយ៉ាងណាតាំងពីទិញមកគេមិនទាន់បានក្លាយជាកីឡាករឈុតធំ Barcelona នៅឡើយទេ ដោយនៅរដូវ២០១៤/១៥គេលេងនៅយុវជនរបស់ Barcelona ក្រោយមកនៅរដូវកាល ២០១៥/១៦នេះគេលេងនៅក្លឹប Sporting de Gijon ក្រោមកិច្ចសន្យាខ្ចីជើង ។ យ៉ាងណាសម្រាប់រដូវកាលក្រោយគេរំពឹងក្លឹប Barcelona នឹងអាច Promote គេឲ្យឡើងមកលេងឈុតធំផងដែរ ។

តោះទស្សនាសមត្ថភាពនៃការលេងរបស់គេនៅរដូវកាលនេះទាំងអស់គ្នា ៖

សូមបញ្ជាក់ថាបច្ចុប្បន្នកីឡាករ Halilovic មានវ័យតែ១៩ឆ្នាំ ហើយសម្រាប់រដូវកាល២០១៥/២០១៦នេះក្នុងការស្នាក់ជាមួយក្លឹប Sporting de Gijon ក្រោមកិច្ចសន្យាខ្ចីជើងគេធ្វើបានល្អគួរសមដោយក្នុងការបង្ហាញខ្លួន៣៣ប្រកួតគេស៊ុតបញ្ចូលទីបាន៥គ្រាប់ហើយនឹង Assist ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៥គ្រាប់ផងដែរ ។

ក្រោយពីទស្សនាសមត្ថភាពនៃការលេងរបស់គេ តើប្រិយមិត្តយល់ថាគេសាកសមលេងនៅឈុតធំ Barcelona ហើយនៅ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ទស្សនា​សមត្ថភាព​នៃ​ការ​លេង​របស់​កីឡាករ​រូប​នេះ​តិច​មើល​ តើ​គេ​សាក​សម​លេង​នៅ​ឈុត​ធំ​ Barcelona បាន​ហើយ​ឬ​នៅ​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កំសាន្ត
Tags: