Jessi​ ប៊ិះនឹង​ក្លាយ​ជា​សមាជិកក្រុម Girls’​ Generation​​​ ទៅ​ហើយ​

Jessi​ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​របស់ ​MBC​ ” Radio Star​ ” កាល​ពី​ថ្ងៃ​ទី​ 16​ ខែធ្នូ​ ហើយ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​នាង​បិះ​នឹង​អាច​ក្លាយ​ទៅ​ជា​សិល្បករ​នៃ​ផលិតកម្ម​ SM​ ទៅ​ហើយ​។

នាង​បាន​បង្ហើប​ថា​ “ខ្ញុំ​បាន​ទៅ​សាលា​រៀន​ដូច​គ្នា​នៅ​ក្រៅ​ប្រទេស​ដូច​ Tiffany Stephanie​ និង​ Jessica​ ដែរ​។”​

ពេល​គេ​សួរ​នាង​ថា​តើ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ Stephanie​ ទេ​ នាង​ក៏​បាន​សារភាព​ថា ​“យើង​ពិត​ជា​បាន​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​ ព្រោះ​ដោយ​សារ​តែ​បុគ្គលិក​លក្ខណៈ​របស់​យើង​ស្រដៀង​គ្នា​។”​

នាង​បាន​បន្ដ​ទៀត​ថា​ “ខ្ញុំ​មាន​ទំនាក់​ទំនង​ជិត​ស្និត​ជា​មួយ​នឹង​ Tiffany​ ហើយ​និង​ Jessica​។ ខ្ញុំ​ទទួល​បាន​ការ​សម្ដែង​ ពី​ផលិតកម្ម​ SM​ ប៉ុន្តែ​រចនាបទ​មិន​ស៊ី​គ្នា​ជា​មួយ​ខ្ញុំ​ទេ​។ ​ដូច្នេះ​ខ្ញុំ​មិន​បាន​ទៅ​ក្រុមហ៊ុន​នោះ​ទេ​។” បន្ទាប់​មក​នាង​បាន​និយាយ​​​ទៀត​ថា​” បើ​សិន​ជា​ខ្ញុំ​បាន​ទៅ​នៅ​ក្រុមហ៊ុន​កាល​ពី​ពេល​នោះ​ ម៉្លោះ​សម​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ Girls ‘Generation ​”។

  • Jessi​ ប៊ិះនឹង​ក្លាយ​ជា​សមាជិកក្រុម Girls’​ Generation​​​ ទៅ​ហើយ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: