MSI បញ្ចេញLaptop​សម្រាប់​លេង​ហ្គេម​ថ្មី​ដោយ​លោក​អ្នក​អាច​លេង​ដោយ​ប្រើ​ភ្នែក

MSI​ ដែល​លោក​អ្នក​បាន​ទទួល​ស្គាល់​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​វា​ផ្នែក​ហ្គេម​កម្សាន្ត​នោះ​បាន​បញ្ចេញ​ម៉ូដែល​ថ្មី​ហើយ​។​នា​ថ្ងៃ​នេះ​នៅ​ក្នុង​ពិព័រណ៍CESក្នុង​ទី​ក្រុង​ Las Vegas​ ក្រុមហ៊ុន​បាន​បញ្ចេញ​ម៉ូដែល​Laptop​ជា​ច្រើន​តែ​អ្វី​ដែល​គ្រប់​គ្នា​ចាប់​អារម្មណ៏​នោះ​គឺ GT72S​ Tobii​ ដែល​មាន​សម្ថភាព​ទទួល​បាន​ការ​បញ្ជា​ដោយ​ប្រើ​ភ្នែក​របស់​អ្នក​ផ្ទាល់​។

ទោះ​ជា​យ៉ាង​ណា​ MSI ​មិន​ទាន់​បញ្ជាក់​ពី​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​របស់​វា​នៅ​ឡើយ​ទេ​​ ក្រុមហ៊ុន​​គ្រាន់​តែ​បញ្ជាក់​ពី​មុខងារ​ថ្មី​​នេះ​។​ចំណែក​ហ្គេម​ដែល​អាច​អោយ​លោក​អ្នក​លេង​និង​បញ្ជា​នោះ​រួម​មាន​ the Zombie, DayZ, Spaceship Sim Elite​ ជាដើម។ លើស​ពី​នេះ​ Laptop ​ថ្មី​នេះ​អាច​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ​របស់​អ្នក​បាន​ទៀត​ផង​។ចំពោះ​តម្លៃ MSI ក៏​មិន​ទាន់​បញ្ជាក់​​ផង​ដែរ ប៉ុន្តែ​ប្រហែល​ជា​​មិន​យូរទេ​ដោយ​សារ​តែ​ក្រុមហ៊ុន​នឹង​ដាក់​លក់​ Laptop នេះ​នា​ចុង​ខែ​នេះ​ហើយ។

យ៉ាង​ណា​ដែរ​តើ​Laptopនេះ​ពិតជា​គួរ​អោយ​ចង់​បាន​ណាស់​មែន​ទេ?​ ជាមួយ​សមត្ថភាព​ប៉ុណ្ណេះ​វា​ពិត​ជា​ធ្វើ​អោយ​លោក​អ្នក​មិន​ប្រកែក​ថា​មិន​ចង់​បាន​វា​នោះ​ទេ​ជា​ពិសេស​អ្នក​និយម​លេង​ហ្គេម​ដែល​មាន​ក្រាហ្វិក​ធំ​ៗ​តែម្តង៕

ប្រែសម្រួល ៖ Leng Kim
ប្រភព ៖
​​​​​​​​​​​​

  • MSI បញ្ចេញLaptop​សម្រាប់​លេង​ហ្គេម​ថ្មី​ដោយ​លោក​អ្នក​អាច​លេង​ដោយ​ប្រើ​ភ្នែក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: