រវាង​ Adele និង Céline Dion តើ​នរណា​ពូកែ​ស្រែក​ពាក្យ​ថា “Anymore” ជាង?

ក្នុង​ឧស្សាហកម្ម​ចម្រៀង ជា​​ភាសា​អង់គ្លេស នា​ពេល​បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​ថា តារា​ចម្រៀង​ Adele កំពុង​ឈរ​នៅ​ជួរ​មុខ​គេ ​ដោយ​នាង​ទទួល​បាន​ប្រជា​ប្រិយ​ភាព​យ៉ាង​​ខ្លាំង​ក្លា​។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ​អាល់ប៊ុម ចម្រៀង​ “25” របស់​ Adele បាន​ក្លាយ​ជា​ Album ដែល​លក់​ដាច់​បំផុត​ប្រចាំ​សហរដ្ឋ​អាមេរិក ដោយ​អាច​លក់​បាន​រហូត​ទៅ​ដល់ ៣.៣៨ លាន​បន្ទះ​ ក្នុង​កំឡុង​ពេល​មួយ​សប្ដាហ៍​ដំបូង​ដែល​ អាល់ប៊ុម​នេះ​ចេញ​ផ្សាយ។

ខណៈ ដែល​ គ្រប់​គ្នា​កំពុង​ផ្ដោត​ការ​ចាប់​អារម្មណ៍​​​ទៅ​លើ​តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេស នាង​ Adele ស្រាប់​តែ​ក្រុម​អ្នក​គាំទ្រ​របស់​​អ្នកស្រី Céline Dion បាន​បង្ហោះ​វីដេអូ​ឌឺ​ដង​បែប​កំប្លែង​ លើ Facebook ដែល​បង្ហាញ​ពី​ ការ​ប្រៀបធៀប​លទ្ធភាព​នៃ​ការ​ស្រែក​ច្រៀង​ សំនៀង​ខ្ពស់​របស់​តារា​ចម្រៀង​ទាំងពីរ។

— Funny Video –Celine Dion Vs AdeleBattle of “anymore”.. who’s the winner? :v

Posted by on Friday, November 27, 2015

តាម​រយៈ​វីដេអូ​​ ជា​ដំបូង​បាន​បង្ហាញ​ពី​សម្រែក​ច្រៀង​របស់ Adele ក្នុង​បទ​ “Hello” ត្រង់​ឃ្លា​ដែល​មាន​ពាក្យថា “Anymore”។ ការ​ស្រែក​របស់​នាង​មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន​ ដោយ​បង្កប់​ភាព​ទាក់​ទាញ​ដោយ​ឡែក។ ជា​បន្ទាប់​គឺ​ការ​ស្រែក​របស់​អ្នកចម្រៀង ជនជាតិ កាណាដា Céline Dion ដោយ​លើក​យក​​ឃ្លា​មួយ ​ក្នុង​បទ​ “All by Myself”​ ត្រង់​ពាក្យ​ “Anymore” ដូចគ្នា។ ជា​លទ្ធផល​នៃ​ការ​ប្រៀប​ធៀប ឃើញ​ថា សម្រែក​ដែល​ខ្ពស់​ខ្លាំង និង​វែង​ជាងគេ​គឺ សម្រែក របស់​ Céline Dion ដែល​អាច​ផ្ដួល​ Adele ឲ្យ​ដួល​ទីងណាត់​ទីងណែង​ យ៉ាង​គួរ​ឲ្យ​អស់​សំណើច។ពិត​ណាស់​ថា ​វីដេអូ​ខាង​លើ​នេះ​ហាក់​ដូចជា​លំអៀង​ទៅ​ខាង Celine Dion ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារាចម្រៀង​ Adele បាន​ទទួល​ពានរង្វាន់​ចំនួន​ ៤៤ មកទល់​នឹង​ពេល​នេះ រីឯ Celine Dion វិញ​បានទទួល​រហូត​ទៅដល់ ៧០ ពានរង្វាន់​ឯណោះ​។ មើល​ទៅ​វា​ដូចជា​មិន​ចម្លែក​ទេ​ដែល​ Celine Dion ទទួល​បាន​ពានរង្វាន់​ច្រើន​ជាង Adele ព្រោះ​ Celine Dion បាន​ប្រឡូក​ចូល​វិស័យ​សិល្បៈ​មុន Adele ។ទោះជា​យ៉ាងណា អ្នក​ទាំងពីរ​សុទ្ធតែ​មាន​ទេពកោសល្យ​ដោយ​ឡែក​ពីគ្នា​​​ក្នុង​ការ​បំពេ​អារម្មណ៍ ប្រិយមិត្ត​ទូទាំង​សាកលលោក​។

ជា​បន្ត​សូម​ទៅ​ទស្សនាការ​សម្ដែង​​ផ្ទាល់​របស់​ពួកគេ​ទាំង​ពីរ ហើយ​កុំ​ភ្លេច​វិនិច្ឆ័យផង ថា​តើ​រវាង​ Adele និង Céline Dion អ្នកណា​អាច​ធ្វើ​ឲ្យ​លោកអ្នក​រំជួល​ចិត្ត​ជាងគេ៖

Céline Dion : All By Myself

Adele : Hello

ដោយ៖ NEA​​​​​​​​​​​​​

  • រវាង​ Adele និង Céline Dion តើ​នរណា​ពូកែ​ស្រែក​ពាក្យ​ថា “Anymore” ជាង?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ជីវិតនិងសង្គម
Tags: