រមៀត+ក្រូចឆ្មា អាច​កម្ចាត់​ស្នាមអុជខ្មៅ និងស្លាកស្នាមលើផ្ទៃមុន​យ៉ាង​មាន​ប្រសិទ្ធិភាព

ការឡើងជាតិពណ៌ខ្លាំងបណ្តាលមកពីភាពអសមតុល្យ ដែលធ្វើឲ្យស្បែកផ្លាស់ប្តូរពណ៌ និងកើតមានស្បែកខ្មៅ ដោយសារការកើនឡើងនៃកម្រិតជាតិមេឡានីន ឬហៅម្យ៉ាងទៀតថា ស្បែកឡើងជាតិពណ៌ខ្មៅ។

ការត្រូវនឹងកម្តៅថ្ងៃ, ការមានផ្ទៃពោះ, ជំងឺមួយចំនួន, ភាពចាស់ ឬពិបាកចិត្ត អាចនាំឲ្យការកកើតឡើងនៃជាតិមេឡានីនខុសប្រក្រតី និងធ្វើឲ្យចេញស្នាមអុចខ្មៅ ដែលជាលក្ខណៈកើតចេញមកខុសពីធម្មតា។ បុព្វហេតុនៃការកើនឡើងជាតិពណ៌នេះត្រូវបានបែងចែកជា ២ក្រុម៖ ខាងក្រៅ និងខាងក្នុង

Loading...

បុព្វហេតុកើតឡើងខាងក្រៅចំពោះអ្នកដែលចេញទៅខាងក្រៅបរិស្ថាន, ដូចជាទៅប៉ះនឹងកម្តៅព្រះអាទិត្យ ឬប៉ះនឹងសមាសធាតុគីមីជាច្រើន (ប៊ែតាសូលោល, ម៉ូណូសាយគ្លីន, អឺសស្ត្រូសែន, ប្រូហ្គ្រេសស្តេរ៉ូន…)។ បុព្វហេតុកើតឡើងខាងក្នុងទាក់ទងនឹងកត្តាសែន អ្នកដែលមានស្បែកខ្មៅច្រើនតែបណ្តាលមកពីការលូតលាស់របស់ហ្សែនខុសប្រក្រតី។

ស្នាមជាំ, អាចម៌រុយបណ្តាលមកពីភាពចាស់ និងស្នាមអុចខ្មៅបណ្តាលមកពីការប៉ះនឹងកាំរស្មី UV ពីព្រះអាទិត្យ ដែលបានទៅបំផ្លាញជាតិមេឡានីន និងនាំឲ្យពណ៌ស្បែកកែប្រែជាបណ្តោះអាសន្ន ឬអចិន្ត្រៃយ៏។ ជានិច្ចកាល អ្នកតែងតែសង្កេតឃើញស្នាមអុចខ្មៅលើផ្ទៃមុខ និងដៃរបស់អ្នក ប៉ុន្តែវាក៏អាចកើតឡើងនៅកន្លែងស្បែកផ្សេងទៀតដែលត្រូវនឹងកម្តៅព្រះអាទិត្យ។

ស្លាកស្នាមក្រោយការវះកាត់ក៏អាចបណ្តាលឲ្យស្បែកប្តូរពណ៌ផងដែរ បើទោះបីជាបញ្ហាលែងកើតមានឡើងក៏ពិតមែន ស្នាមអុចខ្មៅនឹងតែមាននៅលើស្បែក។

ឱសថធម្មជាតិព្យាបាលជំងឺឡើងជាតិពណ៌ខ្លាំង

ដួសម្សៅរមៀត ១ស្លាបព្រាបាយ។ បន្ថែមទឹកក្រូចឆ្មា ១ស្លាបព្រាបាយ។ លាយធាតុផ្សំទាំង ពីរនេះបញ្ចូលគ្នាឲ្យបានសព្វល្អ រួចលាបលើតំបន់កើតស្នាមអុចខ្មៅ។ រង់ចាំរយៈពេល ១៥នាទី ដើម្បីឲ្យឱសថស្ងួតលើស្បែករបស់អ្នក និងលាងសម្អាតចេញនឹងទឹកត្រជាក់។ មិនត្រូវឲ្យស្បែកអ្នកប៉ះនឹងពន្លឺថ្ងៃ ក្រោយពេលព្យាបាលរួច។ អ្នកគួរតែបន្តធ្វើវិធីនេះ មុនពេលងូតទឹក។

ប្រើឱសថព្យាបាលនេះឲ្យបាន ១ទៅ ២ដងក្នុង ១ថ្ងៃ នោះអ្នកនឹងសង្កេតឃើញភាពខុសប្លែក។ ឱសថធម្មជាតិនេះពិតជាមានប្រសិទ្ធិភាពខ្លាំងណាស់ ហើយវាផ្អែកទៅលើគោលការណ៏ឱសថធម្មជាតិរបស់បណ្តាញជនជាតិឥណ្ឌាបុរាណ៕

ប្រភព៖ khmerpropey