ស្ទីលថើបរបស់តារា! មើលបន្តិចមើល៍ គូណាផ្អែមល្ហែមជាងគេ?

6 Videos


ថើបជាភាសាសាកលមួយដែលបង្ហាញពីភាពផ្អែមល្ហែមផុសចេញពីបេះដូងដើម្បីបង្ហាញជូនទៅមនុស្សជាទី ស្រឡាញ់ ។ ងាកមកមើលសកម្មភាពនៃការថើបរបស់តារាសិល្បៈខ្មែរ ដែលកំពុងតែមានឈ្មោះបោះសំឡេងមួយចំនួនវិញ យើងឃើញថា ពួកគេមានសិល្បៈនៃការថើបប្លែកៗគ្នាទាំងអ្នកដែលមានគូស្នេហ៍ជាលក្ខណៈសង្សារ និង ទាំងអ្នកដែលបានរៀបអាពាហ៍ពិពាហ៍រួចហើយ ។ ខណៈនេះ «ប្រជាប្រិយ» សូមនាំអារម្មណ៍អស់លោកអ្នកមកទស្សនាកម្រងរូបភាពនៃការថើបរបស់តារាល្បីៗទាំងនោះបន្ដិចមើល៍ តើមានភាពខុសប្លែកគ្នា និងផ្អែមល្ហែមកម្រិតណាដែរ ៖

គង់ ចាន់ស្រីមុំ និង ស្វាមី : គូស្នេហ៍តារាសម្ដែងល្បីល្បាញ ដែលទើបនឹងដឹកដៃគ្នាក្រាបសំពះផ្ទឹមមេបាក្រោយ ចំណងស្នេហ៍ដ៏រឹងមាំជិតដប់ឆ្នាំមកនេះ តែងតែធ្វើឱ្យទស្សនិកជនលួចច្រណែន និង ស្ងើចសរសើរមិនដាច់ពី មាត់ពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ហើយជាញយដងគេតែងតែឃើញសកម្មភាពមួយចំនួនរបស់អ្នកទាំង ពីរបង្ហាញជូនជាសាធារណៈឱ្យទស្សនិកជនបានឃើញ ដូចជា ឱប ថើប ជាដើម ដែលសុទ្ធស៊ឹងជាសកម្មភាព ធ្វើឱ្យសាធារណៈជនមានការសរសើរពីចំណងស្នេហ៍ដ៏ផ្អែមល្ហែម និង រឹងមាំនេះ រហូតដល់គ្រប់គ្នាចាត់ទុកថា គូស្នេហ៍តារាមួយគូនេះ ជាគូស្នេហ៍ដ៏សក្ដិសមបំផុតប្រចាំឆ្នាំទៀតផង ។

ស្ទីលថើបរបស់តារា! មើលបន្តិចមើល៍ គូណាផ្អែមល្ហែមជាងគេ?

ជា វណ្ណរិទ្ធ និង ភរិយា : ស្ទីលថើបរបស់ពីធីករដ៏មានប្រជាប្រិយភាពម្នាក់នេះ ក៏មិនធម្មតានោះឡើយ គ្រប់កាយ វិការ និង ពាក្យពេចន៍ដែលគូស្នេហ៍នេះបានបញ្ចេញសុទ្ធតែបង្ហាញពីចំណងស្នេហ៍ដ៏ស្អិតរមួត និង ផ្អែមល្ហែម ដូចទឹកឃ្មុំខែចែត្រ ហើយរឹតតែពិសេសទៅទៀតជាមួយកូនប្រុសតូចជាទីស្រឡាញ់របស់អ្នកទាំងពីរគឺថា គួរឱ្យច្រណែនតែម្ដង ។

ស្ទីលថើបរបស់តារា! មើលបន្តិចមើល៍ គូណាផ្អែមល្ហែមជាងគេ?

គឹម លីហ្សា និង ស្វាមី : តារាសម្ដែងដែលទើបនឹងរំភើបនឹងការចាប់កំណើតកូនក្នុងផ្ទៃថ្មីៗនេះវិញ ក៏មានភាពផ្អែមល្ហែមជាមួយស្វាមីមិនធម្មតានោះឡើយ ដូចជាថើបថ្ពាល់គ្នាម្ដងម្នាក់ បង្អួតភ្នែកមហាជននេះតែម្ដង ។

ស្ទីលថើបរបស់តារា! មើលបន្តិចមើល៍ គូណាផ្អែមល្ហែមជាងគេ?

សារ៉ាយ សក្ខណា និង ស្វាមី : តារាស្រីស្រអែមស្រស់សម្រស់ពិតពីធម្មជាតិម្នាក់នេះ ក៏មានសេចក្ដីសុខ និង សុភមង្គលមិនធម្មតានោះឡើយ ក្រោយភ្ជាប់ចំណងស្នេហ៍ជាមួយអាណិកជនខ្មែរនៅប្រទេសរួចមក ដែលរហូត មកទល់ពេលនេះ នាងក៏ទទួលបានកូនស្រីសំណព្វចិត្តមួយរូបភ្ជាប់ចំណងស្នេហ៍ទៅហើយដែរ ។ តាមរយៈ សកម្មភាពដែលនាងបានបង្ហា គឺអាចឱ្យដឹងថា នាងមានសុភមង្គលខ្លាំងបំផុតជាស្វាមីរបស់នាង ដែលវាស្ដែងឡើងតាមរយៈសកម្មភាព ឱប ថើប ទៅលើស្វាមីនាងបង្ហាញជាសាធារណ ដែលបង្ហាញពី ទំហំនៃក្ដីស្រឡាញ់ប្រកបដោយទឹកចិត្តបរិសុទ្ធនៃអ្នកទាំងពីរ ។

ស្ទីលថើបរបស់តារា! មើលបន្តិចមើល៍ គូណាផ្អែមល្ហែមជាងគេ?

ចន ច័ន្ទលក្ខិណា និង គូស្នេហ៍ថ្មី : បើទោះបីជាតារាសម្ដែងជើងចាស់សម្រស់ចាំរូបនេះ មិនទាន់ដឹកដៃគូស្នេហ៍ថ្មី ចូលរោងមង្គលក៏ដោយ ក៏គេតែងតែឃើញតារាសម្ដែងរូបនេះតែងតែបញ្ចេញរូបភាពផ្អែមល្ហែមរបស់ខ្លួន ជាមួយគូស្នេហ៍ដែលគេស្គាល់ច្បាស់ថាឈ្មោះ ឡុង ជាសេដ្ឋីប្រាក់លាននោះយ៉ាងមានសេចក្ដីសុខ ដែលនេះជា សញ្ញាបញ្ជាក់ថា មិនយូរទៀតនោះទេ ពួគគេទាំងពីរនឹងដឹកដៃគ្នាចូលរោងការនាពេលឆាប់ៗនេះមិនខាន ៕ ភូមិន្ទ

ស្ទីលថើបរបស់តារា! មើលបន្តិចមើល៍ គូណាផ្អែមល្ហែមជាងគេ?