ធ្លាប់​ដឹង​ថា​ខ្សែ​ការពារ​ដ៏​ល្អ​ទាំង​២​រូប​នេះ​ធ្លាប់​ជំនួស​តំណែង​អ្នក​ចាំ​ទី​ ?

វា​ជា​រឿង​ដែល​មិន​ស្មាន​មិន​ដល់​នៅ​ក្នុង​ការ​ប្រកួត​នៅ​ពេល​អ្នក​ចាំ​ទី​រង​របួស​ភ្លាមៗ​ឬ​ក៏​ត្រូវ​ទទួល​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ ដូចនេះ​ត្រូវ​ដាក់​អ្នក​ចាំ​ទី​ថ្មី​មក​ជំនួស​ប៉ុន្តែ​បើ​សិន​អ្នក​ចាំ​ទី​បម្រុង​ក៏​មាន​របួស​ដែរ​នោះ​ឬ​ចំនួន​សមាជិក​ដែល​ត្រូវ​ប្ដូរ​ចូល​គឺ​អស់​ទៅ​វិញ​ ដែល​តម្រូវ​ការ​ឲ្យ​កីឡាករ​ដែល​មាន​ស្រាប់​ត្រូវ​ផ្លាស់​ប្ដូរ​មក​ជំនួស​តែ​ម្ដង​ ។

ហើយ​ថ្ងៃ​នេះ​ខ្ញុំ​សើម​លើក​យក​ខ្សែ​ការ​ពារ​ដ៏​ឆ្នើម​២​រូប​នោះ​គឺ​ John Terry នឹង​ Rio Ferdinand ដែល​ធ្លាប់​ជំនួស​តំណែង​អ្នក​ចាំ​ទី​ ៖

John Terry

កាល​ពី​ការ​ប្រកួត​រវាង​ Chelsea ប៉ះ​ជាមួយ​ក្លឹប​ Reading កាល​ពី​ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ​២០០៦​ កីឡាករ​ Petr Cech បាន​រង​របួស​អំឡុង​ពេល​ប្រកួត​ខណៈ​អ្នក​ចាំ​ទី​បម្រុង​គឺ​កីឡាករ​ Carlo Cudicini ដែល​ចូល​ជំនួស​នោះ​ក៏​មាន​របួស​ដូច​គ្នា​ដែរ​ដូចនេះ​ទើប​តម្រូវ​ឲ្យ​កីឡាករ​ John Terry បាន​ចូល​ធ្វើ​ជា​អ្នក​ចាំ​ទី​ជំនួស​ ។

Rio Ferdinand

កីឡាករ​ Rio Ferdinand ចូល​ជំនួស​អ្នក​ចាំ​ទី​ពេល​ក្លឹប​ Man Utd ប្រកួត​ជាមួយ​ Port Smouth កាល​ពី​ថ្ងៃ​ទី​៩​ខែ​មីនា​ឆ្នាំ​២០០៨​ ដោយ​កាល​នោះ​អ្នក​ចាំ​ទី​ Edwin van der Sar បាន​រង​របួស​អំឡុង​ពេល​ប្រកួត​ហើយ​ត្រូវ​ជំនួស​ដោយ​អ្នក​ចាំ​ទី​ Tomasz Kuszczak តែ​ស៊យ​អី​អ្នក​ចាំ​ទី​រូប​នេះ​ក៏​ទទួល​បាន​កាត​ក្រហម​ពេល​ជិត​ចប់​ការ​ប្រកួត​ហើយ​មុន​នឹង​ចាក​ចេញ​គេ​បន្សល់​ភារៈ​សង្គ្រោះ​បាល់​ពិន័យ​១១​ម៉ែត្រ​ទៅ​ឲ្យ​ Ferdinand ។

សូម​បញ្ជាក់​ថា​មិន​មែន​មាន​តែ​កីឡាករ​២​នាក់​នេះ​ទេ​ដែល​ធ្លាប់​ជំនួស​តំណែង​អ្នក​ចាំ​ទី​នោះ​ទេ​ គឺ​នៅ​មាន​កីឡាករ​ជា​ច្រើន​ផ្សេង​ទៀត​ក៏​ធ្លាប់​ចូល​ជំនួស​តំណែង​អ្នក​ចាំទី​ដូច​​ពួក​គេ​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ធ្លាប់​ដឹង​ថា​ខ្សែ​ការពារ​ដ៏​ល្អ​ទាំង​២​រូប​នេះ​ធ្លាប់​ជំនួស​តំណែង​អ្នក​ចាំ​ទី​ ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ចំនេះដឹង
Tags: