ឡាន​បុកម្ចាស់និងម៉ូតូឌូក ដេកដួលពេញផ្លូវ រួច​គេចបាត់

ខេត្តកណ្តាល ៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយរវាង​ម៉ូតូ​ និង​រថយន្ត​កើតឡើងវេលាម៉ោង០៥ និង៣០​នាទីល្ងាច​​ថ្ងៃ​ទី​០១ តុលា ស្ថិតត្រង់ចំណុច​ផ្លូវ​លេខ​២១ ក្នុងភូមិ​ព្រែក​តា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ដោយ​​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​​បើក​ពី​ជើង​ មក​ត្បូង ​លុះមក​ដល់​ចំណុច​កើតហេតុ ក៏ប៉ះ​ជាមួយ​និង​ម៉ូតូ​​ឌូក​ ពណ៌​ខ្មៅ ពាក់​ផ្លា​ក
លេខ​ភ្នំពេញ 1DE-2222 បើក​​ដោយ​ឈ្មោះ​គង់ ចាន់​វី​រៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែកគយ ស្រុក​ស្អាង ខេត្តកណ្ដាល ​បើក​បញ្ច្រាសទិស​គ្នា​ពី​ត្បូង​មក​ជើង បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល រង​របួស​រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ រីឯ​រថយន្ត​បាន​បើក​រត់គេច​បាត់ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ធ្ងន់ ហើយ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង ។