អ្នក​អត្ថាធិប្បាយ​​វិទ្យុ​ម្នាក់​ បញ្ចប់ជីវិត​​ខ្លួន​ឯង​ក្នុង​បន្ទប់​ឃុំ​ឃាំង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា អ្នក​ផ្សាយ​ព័ត៌មាន​ឲ្យ​វិទ្យុ​FM១០៤.៥​ខេត្ត​ដំបង​ម្នាក់ បានចង.ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ២០១៦ ស្ថិតនៅ​បន្ទប់​ឃុំឃាំង​របស់​សមត្ថ​កិច្ច បន្ទាប់​ពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ចាប់ខ្លួន​តាម​ដីការ​របស់​សាលាដំបូង​ខេត្ត​ពី​បទ​​​ឆបោក ។

បុរសខាងលើ​ឈ្មោះ​មាស សារៈ​មន្នី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ​​​ខេត្តបាត់ដំបង ​ត្រូវ​បាន​​នគរបាល​ខេត្ត​ដំបូងចាប់ខ្លួន​តាម​ដីកា​បញ្ជា​ឱ្យ​នាំ​ខ្លួន លេខ​៣៧ន​ខ​.០១៤ ចុះ​ថ្ងៃ​ទី​០២ កញ្ញា ២០១៤ របស់​លោក​ញាណ សុវណ្ណ ចៅក្រមស៊ើបសួរ​សាលាដំបូង​ខេត្តពោធិ៍សាត់ ។

ក្រោយ​ពេល​សមត្ថ​កិច្ច​ចាប់ខ្លួន ​ត្រូវបានជនសង្ស័យ​​​ធ្វើ​អត្តឃាត​ដោយ​យក​អាវ​ចង.ក​សម្លាប់​ខ្លួន ​នៅ​ក្នុង​បន្ទាប់​ឃុំឃាំង​បណ្តោះអាសន្ន​របស់​សមត្ត​កិច្ចតែម្តង ។