អាំងពោតយ៉ាងម៉េចទើបឱ្យឈ្ងុយឆ្ងាញ់

មនុស្សជាច្រើនតែងតែចូលចិត្ត​ការបរិភោគ​ពោត​អាំង ព្រោះថាក្រៅពីមានក្លិនឈ្ងុយឆ្ងាញ់ហើយ វាជួយឱ្យឆ្អែត និង​ នឹងពោះបានយូរទៀតផង។

តាមធម្មតានៅពេលដែលយើងអាំងពោត តែងតែប្រើទឹកអំបិលលាយជាមួយនឹងស្លឹកខ្ទឹម ប៊ីចេងលាបដើម្បីបន្ថែមរសជាតិ។ ទោះបីជាយ៉ាងណា ការអាំងពោត បើយើងមិនចេះរបៀបអាំងទេ ក៏មិនផ្តល់រសជាតិឈ្ងុយឆ្ងាញ់ជាទីពេញចិត្តនោះដែរ។ តទៅ បើអ្នកចង់អាំងពោតឱ្យមានរសជាតិឈ្ងុយឆ្ងាញ់គួរឱ្យចង់បរិភោគនោះ មុនពេលអាំងត្រូវលាបទឹកខ្ទិះដូងជាមួយនឹងស្ករ និងអំបិលជាមុនសិន។

ការប្រើរូបមន្តនេះនឹងជួយឱ្យការអាំងពោតរបស់អ្នកកាន់តែមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ ហើយអ្នកបរិភោគកាន់តែចូលចិត្តមួយកម្រិតទៀត។ បើអ្នកជាអ្នកអាំងពោតលក់វិញ កុំភ្លេចសាកល្បងប្រើរូបមន្តនេះ ពីព្រោះថា នឹងអាចជួយឱ្យអ្នកមានអតិថិជនកាន់តែច្រើនឡើងថែមទៀត។

ប្រភព៖ បរទេស

  • អាំងពោតយ៉ាងម៉េចទើបឱ្យឈ្ងុយឆ្ងាញ់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កំសាន្ត
Tags: