UEFA ធ្វើ​ការ​ប្រៀប​ធៀប​ស្ថិតិ​គ្រាប់​បាល់​ទាំង​៨០​របស់​ Ronaldo និង Messi ដែល​ស៊ុត​បញ្ចូល​ទី​នៅ​ Champio League

កាល​ពី​ម្សិល​មិញ​ Facebook Page ដែល​មាន​ឈ្មោះ​ថា​ UEFA Champion League ទើប​តែ​បាន​បង្ហាញ​ស្ថិតិ​នៃ​ការ​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ទាំង​៨០​របស់​កីឡាករ​ Cristiano Ronaldo និង​ Messi នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ UEFA Champion League ។
– ការ​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្លឹប​ ៖

Messi ស៊ុត​បញ្ចូល​ទី​៨០​គ្រាប់​ឲ្យ​ Barcelona ដោយ​ឡែក​ Ronaldo ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្លឹប​ Man Utd ចំនួន​១៦​គ្រាប់​និង​ស៊ុត​បញ្ចូល​ទី​ឲ្យ​ Real Madrid បាន​៦៤​គ្រាប់​ ។

– ផ្នែក​នៃ​រាង​កាយ​ដែល​ស៊ុត​បញ្ចូល​ទី​ និង ក្លឹប​ដែល​ស៊ុត​បាន​ច្រើន​គ្រាប់​ជាង​គេ​ ៖

ក្នុង​គ្រាប់​បាល់​ទាំង​៨០​គ្រាប់​កីឡាករ​ Messi ស៊ុត​បញ្ចូល​ទី​ដោយ​ប្រើ​ក្បាល​ចំនួន​៤​គ្រាប់​ ស៊ុត​ដោយ​ជើង​ឆ្វេង​ចំនួន​៦៣​គ្រាប់​និង​ជើង​ស្ដាំ​១៣​គ្រាប់​ ដោយ​ឡែក​ Ronaldo ស៊ុត​បញ្ចូល​ទី​ដោយ​ប្រើ​ក្បាល​ចំនួន​១៣​គ្រាប់​ ស៊ុត​ដោយ​ជើង​ឆ្វេង​១៣​គ្រាប់​និង​ជើង​ស្ដាំ​៥៤​គ្រាប់​ ។

Messi ធ្លាប់​ស៊ុត​បញ្ចូល​ទី​ក្លឹប​ AC Milan ចំនួន​៨​គ្រាប់​និង​ស៊ុត​បញ្ចូល​​ទី​ក្លឹប​ដែល​មក​ពី​អាល្លឺម៉ង់​ចំនួន​១២​គ្រាប់​ ។ ចំពោះ​ Ronaldo ស៊ុត​បញ្ចូល​ទី​ក្លឹប​ Ajax ចំនួន​៧​គ្រាប់​ និង​ស៊ុត​បញ្ចូល​ទី​ក្លឹប​ដែល​មក​ពី​អាល្លឺម៉ង​ចំនួន​១១​គ្រាប់​ ។

-ប្រភេទ​នៃ​ការ​ស៊ុត ៖

Messi ស៊ុត​ដោយ​បច្ចេក​ទេស​ចំនួន​៦៨​គ្រាប់​ ស៊ុត​ដោយ​បាល់​ប៉េណាល់ទី​៨​គ្រាប់​ និង​ស៊ុត​ដោយ​ Free Kick ចំនួន​៤​គ្រាប់​ ។ Ronaldo ស៊ុត​ដោយ​បច្ចេក​ទេស​៦២​គ្រាប់​ ស៊ុត​ប៉េណាល់ទី​៩​គ្រាប់​និង​ការ​ស៊ុត​ដោយ​ Free Kick ៩​គ្រាប់​ ។

– ចំនួន​គ្រាប់​បាល់​ក្នុង​មួយ​ប្រកួត​ ៖

Messi ស៊ុត​បាន​៨០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១០៣​ប្រកួត​ដែល​គិត​ក្នុង​មួយ​ប្រកួត​គេ​ស៊ុត​បាន​០.78គ្រាប់​ ខណៈ​ Ronaldo ស៊ុត​៨០​គ្រាប់​ក្នុង​បង្ហាញ​ខ្លួន​១១២ប្រកួត​បើ​គិត​ក្នុង​មួយ​ប្រកួត​គេ​ស៊ុត​បាន​ 0.71 គ្រាប់​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • UEFA ធ្វើ​ការ​ប្រៀប​ធៀប​ស្ថិតិ​គ្រាប់​បាល់​ទាំង​៨០​របស់​ Ronaldo និង Messi ដែល​ស៊ុត​បញ្ចូល​ទី​នៅ​ Champio League已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កំសាន្ត
Tags: