ឡានបុកម៉ូតូ បណ្តាលឱ្យម្នាក់ស្លាប់ម្នាក់របួសធ្ងន់ នៅក្រុងកែប

កែប៖ កាលពីម៉ោងជាង៥ ល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣៣អា ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ជនរងគ្រោះគឹប៉ុង រ៉ាត់ អាយុ ២៤ឆ្នាំ បានស្លាប់ និង ប៉ុង ព្រឿង អាយុ ២៦ឆ្នាំ រងរបួសធ្ងន់។ ទាំងពីរនាក់មានទីលំនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
មុនពេលគ្រោះថ្នាក់កើតឡើងគេឃើញយុវជនពីរនាក់ជិះម៉ូូឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចក្បែរហាងខារ៉ាអូខេវិសាលស័ក្ខ ស្រាប់តែមានរថយន្តមួយគ្រឿងបើកមកពីក្រោយដោយល្បឿនយ៉ាងលឿនរួចបុកម៉ូតូពេញទំហឹងបណ្តាលឱ្យអ្នកទាំងពីរធ្លាក់បោកខ្លួនលើថ្នល់ដេករដូករណែលតែម្តង៕ឡានបុកម៉ូតូ បណ្តាលឱ្យម្នាក់ស្លាប់ម្នាក់របួសធ្ងន់ នៅក្រុងកែប